Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា កង្វល់ សំណូមពរ របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​បាន​លាតត្រដាង និង​រួម​គ្នា​ដោះស្រាយ

spot_img

​ភ្នំពេញ​៖ ក្នុង​ការបំពេញ​យុទ្ធនា​រួម​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​ខ្មែរ​នៅ​កូរ៉េ និង​ដើម្បី​ជា​ការចូលរួម​លើក​ស្ទួយ អភិរក្ស​មរតក​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ជាតិខ្មែរ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លងមកនេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បាន​អញ្ជើញ ថ្នាក់ដឹកនាំ សមាគម សហគមន៍ មូលនិធិ ក្រុម​សិល្បៈ នានា និង​បណ្ដាញ​ស្ត្រី​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​សរុប​ជាង ៣០ ដើម្បី​ជួប​ពិភាក្សា​ដក​ពិសោធន៍ សិក្សា​ពី​ចំនុចខ្លាំង និង​ចំនុចខ្សោយ ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ និង​កែលម្អ​នូវ​ចំនុច​ខ្វះខាត​ដែល​មាន​កន្លងមក​។​

​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​៤ ហើយ​កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នា​ទីក្រុង​ស៊ូ​វ៉ុន ក្រោម​វត្តមាន​ដឹកនាំ​ដោយ លោក ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជា និង​សហការី ជាមួយនឹង​ថ្នាក់ដឹកនាំ សមាគម សហគមន៍ មូលនិធិ ក្រុម​សិល្បៈ នានា និង​បណ្ដាញ​ស្ត្រី​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ ៥០​នាក់​។​

​ជា​ការឆ្លើយតប​នឹង​សំណូមពរ​របស់​ថ្នាក់ដឹកនាំ​សមាគម លោក​ឯកអគ្គរាជទូត​កម្ពុជា បានសម្រេច​៖ បន្ដ​យុទ្ធនាការ​ចុះ​ផ្ដល់​សេវា​បន្ដ​លិខិតឆ្លងដែន ប្រឹក្សា​យោបល់ និង​បើក​វេទិកា​សាធារណៈ​នៅ​មូលដ្ឋាន​ឲ្យបាន​ច្រើន និង​ទៅឲ្យ​ដល់​សហគមន៍​មូលដ្ឋាន​ដែល​នៅ​ឆ្ងាយ​។​
​បន្ដ​យុទ្ធនាការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ផ្ដល់​សេវា​ពិនិត្យ​ព្យាបាល សុខភាព​ទូទៅ ពិនិត្យ​បេះដូង ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ និង​ថត​X-Ray ជូន​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ច្រើនឡើង​បន្ថែមទៀត​។ រៀបចំ​កម្មវិធី​អប់រំ​សីលធម៌ អប់រំ​ផ្លូវចិត្ត តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​បំពេញ​តម្រូវការ​របស់​សហគមន៍​ខ្មែរ​នៅ​កូរ៉េ ឲ្យបាន​២​ដង​ក្នុង​មួយឆ្នាំ ដោយ​និមន្ដ​ព្រះ​សង្ឈ​ដែល​ប៉ិនប្រសព្វម​កពីប្រទេស​កម្ពុជា​។​

​បន្ដ​យុទ្ធនាការ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំបុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ឲ្យបាន​កាន់តែ​ទូលំទូលាយ និង​ប្រសើរឡើង​បន្ថែមទៀត​។​ល​។​

ទន្ទឹម​នេះ​តំណាង​ស្ថានទូត លោក ឡុង ឌី​ម៉ង់ ក៏​បាន​ស្នើ​ត្រឡប់​ទៅ​ថ្នាក់ដឹកនាំ​សមាគម សហគមន៍ មូលនិធិ ឲ្យ​រៀបចំ​បង្កើត​កម្មវិធី​ជួបជុំ​ធំ​-​តូច តាម​លទ្ធភាព ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ការងារ ការថែទាំ​សុខភាព ការវិនិយោគ​ខុសច្បាប់ ឬ​ការស្វែងរក​សេវា​រត់​ការ​ខុស​ច្បាប់​ផ្សេងៗ និង​ការ​ជម្រុញ​លើកទឹកចិត្ត​ដល់​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​ស្របច្បាប់​ពេល​ចប់​អាណត្តិ​ការងារ​ដើម្បី​ចូលរួម​រក្សា​កូតា​ជ្រើសរើស​ពលករ​កម្ពុជា​ថ្មី​បន្ថែមទៀត ហើយ​ក្រុម​ការងារ​ស្ថានទូត​សន្យា​នឹងចូលរួម​តាម​គ្រប់​រូបភាព​។​

​អង្គប្រជុំ​ទាំងអស់​ក៏​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពិភាក្សា​លើ​ការងារ​រៀបចំ​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​លើក​ទី​ពីរ ដែល​ជា​ព្រឹត្តិការណ៍​វប្បធម៌ ប្រពៃណី​ធំជាងគេ​ប្រចាំឆ្នាំ ដើម្បី​អបអរសាទរ​ពិធិ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×