Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​ពេទ្យ​ឯកជន​២-៣​គ្រឿង​ ទៅ​ដល់​ឃើញ​សភាព​បុរស​ម្នាក់ ក្នុង​សភាព​ក្រ​ខ្សត់ ហូរ​ឈាម​កក្លាក់ ទំនង​អត់លុយ បើក​ហួសៗ សំណាង​បាន​អ្នក​ស្គាល់​ដឹក​ទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់ ក្នុង​សភាព​ក្រ​ខ្សត់ អត់​មាន​ទ្រព្យសម្បត្តិ​នៅជាប់​នឹង​ខ្លួន ហើយ​មាន​សភាព​មិន​ប្រក្រតី ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​ដួល មាន​ស្នាម​ឈាម​ហូរ​កក្លាក់ កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​ចិញ្ចើម​ផ្លូវ​២០០៤ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ទោះ​ជា​ពលរដ្ឋ រួម​ទាំង​សមត្ថកិច្ច ហៅ​រក​រថយន្ត​សង្គ្រោះ​មក​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ជាបឋម​សិន​ក៏​ដោយ ឡាន​ពេទ្យ​ឯកជន​២-៣ មក​ដល់​គ្រាន់តែ​ក្រឡេកឃើញ មិន​ខ្ចី​រវល់​ជួយ​ដឹក​ឡើយ អស់​រយៈពេល​ជាច្រើន​ម៉ោង ដល់​ម៉ោង​៨​ព្រឹក ត្រូវបាន​អ្នក​ស្គាល់​មិត្តភក្តិ​រួម​ការងារ​មក​ឃើញ ទើប​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​។​

​ជនរងគ្រោះ​មានឈ្មោះ ឆេង វុទ្ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាង​ឈើ ស្នាក់​នៅ​ចល័ត​នៅ​តាម​កន្លែង​ដែល​ធ្វើ​ការងារ មាន​ស្រុកកំណើត​ភូមិ​ត្រពាំងវែង ឃុំ​រវាង ស្រុក​សំរោង ខេត្តតាកែវ​។ បុរសរងគ្រោះត្រូវបាន​អ្នក​ស្គាល់​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ជនរងគ្រោះ ធ្លាប់មាន​ជំងឺសរសៃប្រសាទ ជំងឺ​រើ​ធ្វើទុក្ខ ហើយ​បើ​តាម​ការអះអាង​ពី​ក្រុម​គ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ​មាន​ជម្ងឺសរសៃប្រសាទ បើក​ថ្នាំ​នៅ​មន្ទីរពេទ្យ​រុស្សី​មកប្រើប្រាស់ ចំពោះ​ស្នាម អារ​ក របួស​មុត​នោះ សន្និដ្ឋាន​ជនរងគ្រោះ យក​វត្ថុ​មុត​អ្វី​មួយ​មក​អារ​ក​ខ្លួនឯង ព្រោះថា ជន​រងគ្រោះ​គ្មាន​ទ្រព្យសម្បត្តិ​អ្វី​នៅជាប់​តាម​ខ្លួន​ឡើយ ក្រ​ខ្សត់ រក​មួយ​ថ្ងៃ​សម្រាប់​រស់​មួយ​ថ្ងៃ​មិន​ចង់​គ្រប់​ផង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×