Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​សំណង់​របស់​ប៉េអឹម​លោក​ឧត្តមសេនីយ៍ត្រី មាស ដូ​ណារ៉ា ក្រោយ​រំលោភ​ដី​ពលរដ្ឋ​

spot_img

ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​លោក​ប៉េអឹម​ម្នាក់ ពាក់​ផ្កាយ ១ ថា បាន​សាងសង់​សំណង់​រឹងមាំ រំលោភ​លើ​ដី​របស់​ពួកគាត់ ហើយ​ពួកគាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដើម្បី​ចុះ​អន្តរាគមន៍​។ ជា​ពលរដ្ឋ​បាន​លើកឡើង​ថា ម្ចាស់​សំណង់​នោះ ជា​មន្ត្រី​ប៉េអឹម មានមុខមាត់​ម្នាក់ ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ច្បាប់ ប៉ុន្តែ​មក​សង់​សំណង់​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ ក៏ដូចជា​រំលោភច្បាប់​ផងដែរ​។ តើ​ឲ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី បើ​សមត្ថកិច្ច​មិន​គោរព​ច្បាប់​ទៅ​ហើយ ។​

​ការចុះ​ផ្អាក​សំណង់​របស់​លោក​ឧត្តមសេនីយ៍ត្រី មាស ដូ​ណារ៉ា នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​១៩៨២ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បានឲ្យដឹងថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង របស់​ពលរដ្ឋ​ជិតខាង ពាក់ព័ន្ធ​ករណី​រំលោភ​យក​ព្រំដី និង​ចុះទៅ​ពិនិត្យ​ឃើញថា លោក​ឧត្តមសេនីយ៍ត្រី មាស ដូ​ណារ៉ា ពិតជា​បាន​សាងសង់​សំណង់ លើស​ពី​អ្វី​ដែល​លោក បាន​ស្នើសុំ​ទៅ​អាជ្ញាធរ និង​បាន​សាងសង់​ប៉ះពាល់ ដល់​ព្រំដី​អ្នកជិតខាង ដូច្នេះ​អាជ្ញាធរ បានសម្រេច​ចុះ​ផ្អាក​សំណង់​នេះ ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការដោះស្រាយ​គ្នា​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×