Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក មុឹង សំផន ​នាំ​អំណោយ​សម្តេច​តេ​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ជូន​អនុសាខា​កាកបាទ​ក្រហម​ក្រុង​បាវិត​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោកនាយ​ឧត្តមសេនីយ៍មុឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជា​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​បាវិត​ និង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង ​និង​លោកស្រី​ព្រមទាំង​ក្រុម​ការងារ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ បាន​នាំ​អំណោយ​របស់​សម្តេច​តេ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ប្រគល់ជូន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​បាវិត​សម្រាប់​ដោះស្រាយ​ទុក្ខលំបាក​ជូន​ពលរដ្ឋ​ដូចជា​បញ្ហា​គ្រោះធម្មជាតិ​ផ្សេងៗ​ផងដែរ​។​

​លោកនាយ​ឧត្តមសេនីយ៍មុឹង សំផន​ បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ជានិច្ចកាល​តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទីណា​មាន​ទុក​លំបាក​ទីនោះ​ពិតជា​មាន​កាកបាទក្រហម​កម្ពុជា​ចុះ​ជួយ​ទាន់ពេល​។​

​លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា​កាកបាទក្រហម​កម្ពុជា បាន​ដោះស្រាយ រាល់​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ប្រជាជន ក្នុង​អត្ថន័យ បាវចនា សង្គ្រោះ​ជីវិត ផ្លាស់ប្តូរ​ផ្នត់គំនិត (​ធ្វើ​ឱ្យបាន​កាន់តែ​ច្រើន​ជាង​មុន ធ្វើ​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ធ្វើ​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ និង​ទៅឲ្យ​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន​) ដោយ​ឈរ​លើ​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា ក្នុង​គ្រប់​កាលៈទេសៈ តាម​ទិស​ស្លោក “​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​” “​រួម​កម្លាំង​គ្នា​ដើម្បី​មនុស្សធម៌​” “​វប្បធម៌​ចែករំលែក​ចាប់ផ្តើម​ពី​ខ្ញុំ “​រួម​គ្នា​អនុវត្ត​” “​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​គ្រោះ​អគ្គីភ័យ​” “​ការលើកកម្ពស់​សុខភាព​ស្ត្រី ទារក និង​កុមារ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ។​

​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ក្រុង​បាវិត​ពិសេស​ថ្នាក់ដឹកនាំ អនុសាខា ត្រូវ​យកចិត្តទុកដាក់​ជា​ប្រចាំ​តាមដាន​សភាពការណ៍​ដែល​បាន​កើតឡើង ជាពិសេស​ករណី​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា ស្រប​តាម​ប្រធានបទ​ដែល​បាន​លើកឡើង “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​” ។​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ប្រគល់ជូន​អនុសាខា​កាកបាទ​ក្រហម​ក្រុង​បាវិត​រួមមាន​អង្ករ​១០​តោន​មី​១០០​កេស​ទឹកត្រី​ទឹក​សុ​ី​អុីវ​២០០​យូរ សរុប​ថវិការ​ទាំងអស់​១៧០០០​ដុល្លា​៕ វ៉ៃកូ​

spot_img
×