Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​សុខ ទូច លើក​ហេតុផល​ ៥​យ៉ាង​ថា លោក​សម រង្ស៊ី​ច្បាស់​ជា​មិន​មក​ស្រុក​ខ្មែរ​វិញ​នោះ​ទេ

spot_img

​ភ្នំពេញ​ ៖ ​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃ​ទី​១៦​ឧសភា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា ថ្មីៗ​នេះ លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានលើកឡើងថា ​លោក​នឹង​វិល​ចូលមក​កម្ពុជា​វិញ ប៉ុន្តែ​បើ​តាម​ការវិភាគ​របស់​ខ្ញុំ ខ្ញុំ​យល់​ថា​លោក​ សម រង្ស៊ី​ ច្បាស់​ជា​មិន​មក​នោះ​ទេ ។​

​លោក​សុខ ទូច បានបញ្ជាក់​ថា ដោយ​ខ្ញុំ​ឈរ​លើ​ហេតុផល​៥​យ៉ាង​៖

​ទី​១. លោក​សម រង្ស៊ី​ធ្លាប់​បាន​សន្យាថា​នឹង​វិល​មក​កម្ពុជា​វិញ​ជា​ច្រើន​លើក​មក​ហើយ តែ​ធាតុពិត​គាត់​បាន​ត្រឹម​សន្យា​ខ្យល់​ដើម្បី​ប្រជាភិថុតិ​មហាជន​ប៉ុណ្ណោះ ​ជាក់ស្តែង នៅ​ថ្ងៃ ១៦ វិច្ឆិកា ២០១៥ នៅ​ថ្ងៃ​ទី​១៩ តុលា ២០១៦ នៅ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩​។​

ទី​២. កាល​ពី​រចនាសម្ព័ន្ធ CNRP នៅ​មាន​គាត់​បាន​លាលែង ហើយ​ដេក​រង់ចាំ​មើល​សកម្មភាព​រាជរដ្ឋាភិបាល​កម្ពុជា​។

​ទី​៣. ភរិយា​របស់​គាត់​អាច​នឹង​មិន​ផ្តល់​ឱកាស​ឱ្យ​គាត់​បាន​វិល​មក​កម្ពុជា​នោះ​ទេ ព្រោះ​អ្នកលេង​នយោបាយ​នៅ​ពី​ខាងក្រោយ​ឆាក​គឺ​ប្រពន្ធ​គាត់ មិនមែន​លោក​ សម រង្ស៊ី​ ឡើយ​។​

ទី​៤.​លោក​ សម រង្ស៊ី​ អាចធ្វើ​ព្យុះ ធ្វើ​ភ្លៀង​បាន​ពេល​ខ្លួន​នៅ​ក្រៅ​ស្រុក តែ​ពេល​ខ្លួន​ចូល​ស្រុក​ខ្លួន​បាន​លើក​ជើងពាន​ជូន​សម្តេច​តេជោ​ហ៊ុន សែន​ ទៅ​វិញ ដូចជាករណី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​២/៣ មក​៥០+ ១ វិសោធនកម្ម​ច្បាប់​ក្រោយពេល​បោះឆ្នោត លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​សំឡេង​ឆ្នោត​គាំទ្រ​រហូត​ទៅ​ដល់​៨២,០៣% (​ដេក​ផ្ទះ​ឈ្នះ​ឯង​)។

ទី​៥. លោក​សម រង្ស៊ី​គាត់​នឹង​មក​កម្ពុជា​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​មក​ចាប់​សម្តេច​តេជោ​ហ៊ុន សែន តើ​គាត់​ចាប់​ដោយ​របៀប​ណា​? បើ​ពេល​ខ្លួន​នៅ​មាន​សមត្ថភាព​និង​លទ្ធភាព លោក​ធ្វើ​អ្វី​មិន​កើត​ផង ចុះ​ទម្រាំ​ពេលនេះ ខ្លួន​ជា​ទណ្ឌិត ហើយ​ជាប់​បណ្តឹង​ជាច្រើន​ករណី​ផ្សេង​ទៀត​នោះ​? ដូច្នេះ រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ និង​រក្សា​នូវ​សណ្តាប់ធ្នាប់​សង្គម​។

​ជា​រួម​មក អ្វី​ដែល​លោក​ សម រង្ស៊ី​ បំផុស​ចលនា​វិល​ចូល​ស្រុក​នេះ វា​គ្រាន់តែ​ជា​សារ​មួយ​ប្រាប់​ទៅ​មហាជន​ថា សម រង្ស៊ី​ មិន​ដេក​លក់​ទេ ហើយ​ខ្លួន​អាច​ធ្វើ​អាជីវកម្ម​ក្នុងការ​ប្រមូល​ថវិកា​ពី​ការវិល​ចូល​ស្រុក​នេះ​ទៀតផង ​។ ម្យ៉ាងវិញទៀត សកម្មភាព​របស់​លោក​ដែល​នៅ​កូរ៉េ​ កាលពី​ពេល​ថ្មីៗ​នេះថា​ ជា​ភាពជោគជ័យ ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​ពី​ចំនួន​អ្នកចូលរួម​ក្នុង​មហា​បាតុកម្ម​ភ្លើងទៀន​កាលពី​ចុងខែ​មេសា​នេះ​ គឺ​មិន​ដល់​ ១​ ម៉ឺន​នាក់​ផង ខណៈពេល​ដែល​ពលករ​ខ្មែរ​នៅ​កូរ៉េ​មាន​ដល់​ជាង​ ៦ ​ម៉ឺន​នាក់​ឯណោះ​។ ជាង​នេះ​ទៅ​ទៀត​ក្រោយ​បាតុកម្ម​នោះ​ចប់ ក្រុមយុវជន​នៅ​កូរ៉េ​បាន​បែកបាក់​ផ្ទៃក្នុង​ទៀតផង​។​

​បើ​តាមផេក​ហ្វេស​ប៊ុក កាលពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៩ លោក​សម រង្ស៊ី បានសរសេរថា សូម​បងប្អូន កូនក្មួយ មក​តាម​ខ្ញុំ​។ យើង​ទៅ​ស្រុក​យើង​វិញ ទៅ​ផ្ទះ​យើង​វិញ ទៅ​ដណ្តើម​យក​ប្រទេស​យើង​មកវិញ ពី​ជន​ក្បត់ជាតិ ហ៊ុន សែន​។ យើង​ទៅ​រៀបចំ​ស្រុក​ខ្មែរ​ឡើងវិញ ទៅ​ជួយ​អ្នកក្រីក្រ​និង​អ្នកទន់ខ្សោយ ធ្វើយ៉ាងណា​ឲ្យ​កូន​ខ្មែរ​គ្រប់រូប រស់​បាន​យ៉ាង​សុខសាន្ត សម្បូរ​សប្បាយ និង​ថ្លៃថ្នូរ លើ​ទឹកដី​កំណើត​របស់​ខ្លួន ក្នុង​សង្គម​មួយ ប្រកប​ដោយ​សេរីភាព និង​យុត្តិធម៌​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×