Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​នេសាទ ជាង​ពាក់កណ្តាល នៅតែ​បន្ត​ការនេសាទ​ខុសច្បាប់​ក្នុង​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ ដោយ​មិន​ញញើតកម្លាំង​សមត្ថកិច្ច​

spot_img

​ស្ទឹងត្រែង ​៖ ​ទោះជា​មាន​ការចាប់​ឧបករណ៍​នេសាទ និង​ហៅ​មក​អប់រំ​ក៏ដោយ ក៏​បងប្អូន​ប្រជា​នេសាទ ជាង​ពាក់កណ្តាល នៅតែ​បន្ត​ការនេសាទ​ខុសច្បាប់​ក្នុង​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ដោយ​មិន​ញញើតកម្លាំង​សមត្ថកិច្ចឡើយ ព្រមទាំងគំរាម​តដៃ​ជាមួយ​សមត្ថកិច្ច​បើសិន​ជា​បន្ត​ចាប់​មង​គាត់​ទៀត​។​

​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង បានឲ្យដឹងថា ចាប់​​ពី​ថ្ងៃ​ទី​១០-១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង សហការ​ជាមួយ​នគរបាល​ក្រុង​ស្ទឹងត្រែង នគរបាល​ប៉ុស្តិ៍​ថា​ឡា​បរិ​វ៉ាត់ ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត និង​គណៈកម្មការ​សហ​គ​មន៍​នេសាទ បាន​បន្តការចុះ​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ប្រើ​ឧបករណ៍​មង​បណ្តែត​គ្រប់ប្រភេទ ដើម្បី​ការពារ​ត្រី​មេ​ពូជ​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ខេត្ត​ស្ទឹងត្រែង ដោយ​បាន​ដកហូត​មងបណ្តែត​ចំនួន ១៥០ ត្បូង ស្មើនឹង​ប្រវែង​ប្រមាណ ៣០០០០​ម៉ែត្រ​។​

ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង បាន​បន្ថែមទៀតថា ក្រៅពី​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ហើយ​នោះ កម្លាំង​សមត្ថកិច្ច បាន​កោះហៅ​អ្នកនេសាទ មក​ធ្វើការ​​អបរំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ប្រជា​នេសាទឲ្យ​បញ្ឈប់ធ្វើ​នេសាទ​ចំនួន ៥៣០ នាក់​។

​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង បានបញ្ជាក់​ថា “​ទោះបីជា​ក្រុម​ការងារ​យើងខ្ញុំ​ខិតខំ យ៉ាងណាក៏ដោយ​ក៏​បងប្អូន​ប្រជា​នេសាទ ជាង​ពាក់កណ្តាល នៅតែ​បន្ត​ការនេសាទ​ខុសច្បាប់​ដោយ​មិន​ញញើតកម្លាំង​សមត្ថកិច្ចឡើយ ព្រមទាំងគំរាម​តដៃ​ជាមួយ​សមត្ថកិច្ចបើសិន​ជា​បន្ត​ចាប់​មង​គាត់​ទៀត​។ ម្យ៉ាងទៀត ពួកគាត់​នៅតែ​ទាមទារ​ឲ្យ​លើក​ថ្ងៃ​បិទ​នេសាទ​ទៅ​ថ្ងៃ​ទី​០១ ខែមិថុនា ដូច​កាលពី​មុន ដែល​ពួកគាត់​ធ្លាប់​ដឹង ធ្លាប់​ឮ និង​អនុវត្ត​។ ក្រុមការងារ​នឹង​នៅតែ​បន្ត ក្នុង​បេសកកម្ម​ការពារ​ត្រី​មេ​ពូជ​ក្នង​រដូវ​បង្ក​កំណើត​ខ្ពស់​នេះ ដោយ​ប្រើ​យុទ្ធវិធី​ទាំង​ទន់ ទាំង​រឹង ដើម្បី​និរន្តរភាព​នៃ ធនធាន​មច្ឆាជាតិ​នៅ​តំបន់​មេគង្គ​លើ​”៕​ ដោយ​៖​កូឡាប​

spot_img
×