Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះ “គាំងបេះដូង” ព្រោះនៅសុខៗស្រាប់តែទទួលបានវិក្ក័យប័ត្រថ្ងៃអគ្គិសនី ២៨៤ពាន់លានដុល្លារ

spot_img

ស្ត្រីម្នាក់រស់នៅរដ្ឋ Pennsylvania អាមេរិក ពិតជាស្រឡាំងកាំង ខណៈពេលមើលលើអនឡាញឃើញវិក័យប័ត្រទារប្រាក់ផ្ទះខ្លួនឡើងថ្លៃដល់ទៅ ២៨៤ពាន់លានដុល្លារ។

Mary Horomanski, អាយុ៥៨ឆ្នាំ ពុំជឿលើភ្នែករបស់ខ្លួនពេលទទួលបានប្រកាសវិក័យប័ត្រថ្លៃអគ្គិសនី ពីក្រុមហ៊ុនអគ្គិសនី Penelec។

Mary ពិតជាពុំនឹកស្មានថា ខ្លួនត្រូវទូទាត់ថ្លៃអគ្គិសនីដល់ទៅរាប់ពាន់លានដុល្លារអាមេរិក។ អ្នកស្រី Mary ឆ្លើយប្រាប់កាសែត Go Erie ថា ភ្នែករបស់ខ្ញុំហាក់ដូចជាចង់លោតចេញក្រៅ ហើយខ្ញុំក៏បានផ្ញើសារឲ្យកូនប្រុសទាក់ទងភ្លាមជាមួយក្រុមហ៊ុនអគ្គិសនី។ បន្ទាប់មកក្រុមហ៊ុនអគ្គិសនីនិយាយជាមួយខ្ញុំថា នេះជាកំហុសរបស់ប្រព័ន្ធ។ ចុងក្រោយចំនួនប្រាក់ដែលគ្រួសារ Horomanski ត្រូវបង់គឺ ២៨៤,៤៦ដុល្លារប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកកាសែតអ្នកស្រី Mary បាននិយាយបែបពេបជ្រាយពីរឿងនេះថា ពេលកូនប្រុសរបស់ខ្ញុំសួរថា តើខ្ញុំចង់បានកាដូរអ្វីនៅបុណ្យណូអែលនេះ ខ្ញុំឆ្លើយប្រាប់កូនថា ម៉ាក់ចង់បានម៉ាស៊ីពិនិត្យបេះដូងមួយ៕ ចន្ទ្រា

 

spot_img
×