Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ប្រកាស​ពី​​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​មួយ ដែល​ក្រុមហ៊ុន GCG Asia យក​ឈ្មោះ​សម្តេច​ទៅប្រើ​ដោយ​គ្មាន​ការអនុញ្ញាត​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៦ ខែ​ឧសភា​នេះ បាន​ចេញ​មក​ប្រកាស​អំពី​ដំណឹង​សន្តិសុខ​​ជាតិ​បន្ទាន់​មួយ​ ។​

​សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ នៅ​យប់​ថ្ងៃទី​១៦​ឧសភា​នេះ​បានប្រកាស​​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ​កាលពី​ពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិន​ស៊ី (Crypto Currency)​។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់​ចូល​ក្នុង Black List​។

​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេបសាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំង​អស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រក​មុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ជា​ធរមាន​ជាបន្ទាន់​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជក​រទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការ​អនុញ្ញាតពី​រាជរដ្ឋាភិបាល​កម្ពុជា​ ៕​ ដោយ​ ៖​ កូឡាប​

 

spot_img
×