Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ព្រមាន​សងសឹក​វិញ ក្រោយ​អា​មេ​រិច​រាំងខ្ទប់​ការប្រើប្រាស់​បច្ចេកវិទ្យារ​បស់ Huawei

spot_img

​ប្រទេស​ចិន​បាន​ធ្វើ​ការព្រមាន​សងសឹក​ប្រឆាំងនឹង​អា​មេ​រិច​វិញ ក្រោយពេល​អា​មេ​រិច​បានដាក់​បញ្ជា​ដល់​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​មិនឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន Huawei ព្រមទាំង​បាន​ដាក់​សម្ពាធ​ដល់​សម្ព័ន្ធ​មិនឲ្យ​ទទួល​យក​បច្ចេ​ក​វិទ្យារ​បស់​ចិន​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​ថ្លែងថា ទីក្រុង​ប៉េកាំង​សូម​ប្រឆាំង​ទៅ​នឹង​ប្រទេស​ទាំងឡាយ​ណា​ដែល​បាន​ដាក់​ទណ្ឌកម្ម​ឯកតោភាគី​លើ​ក្រុមហ៊ុន​ចិន ហើយ​ខ្លួន​នឹង​ចាត់វិធានកា​រតបត​វិញ​។​

​នៅ​ថ្ងៃ​ពុធ​កន្លងទៅនេះ រដ្ឋ​បាល​ដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យមាន​កា​រឹតបណ្តឹង​ការប្រើប្រាស់​ផលិតផល​របស់​​ក្រុមហ៊ុន Huawei នៅ​ក្នុង​បណ្តាញ​របស់​អា​មេ​រិច ដោយ​សម្តែង​ការព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Huawei បាន​បដិសេធថា ផលិតផល​របស់​ខ្លួន​មិនបាន​គំរាមកំហែង​ដល់​សន្តិសុខ និង​បាន​បញ្ជាក់ថា​ខ្លួន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ធ្វើ​កិច្ច​ការ​ជាមួយ​អា​មេ​រិច ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×