Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី​នឹង​ចំណាយ ២,១​ពាន់​លាន​ដុល្លា​រ លើ​គម្រោង​រើ​រដ្ឋធានី​ទៅ​កន្លែង​ថ្មី​

spot_img

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​គ្រោង​នឹង​ចំណាយ​ថវិការ​ចំនួន ២,១​ពាន់​លាន​ដុល្លារ លើ​គម្រោង​រើ​រដ្ឋធានី​ទៅកាន់​​ទីតាំង​ថ្មី​។ រដ្ឋភិបាល​គ្រោង​ស្វែងរក​ដៃគូ​ជាមួយ​នឹងក្រុ​ម​ហ៊ុន​រដ្ឋ និង​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​គម្រោង​អភិវឌ្ឍន៍​ឈ្មោះ Bambang Brodjonegoro បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ថវិការ​ចំណាយ​ទាំងអស់​ជា​របស់​រដ្ឋ ហើយ​សម្រាប់​ដំណើរការ​សាងសង់​រដ្ឋ​ធានី​ថ្មី​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៥​ឆ្នាំ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ថវិការ​រដ្ឋ​ប្រមាណ ៤១៥,២​លាន​ដុល្លារ​នឹង​ត្រូវ​ចំណាយ​រៀងរាល់ឆ្នាំ ដើម្បី​ទ្រទ្រង់​ដល់​គម្រោង​រដ្ឋធានី​ថ្មី​នោះ​។​

​សូមបញ្ជាក់​ថា មូលហេតុ​ដែល​ឥណ្ឌូនេស៊ី​ចង់​ដូរ​រដ្ឋធានី​ទៅ​កន្លែង​ផ្សេង​គឺ​ដោយសារ​តែ​រដ្ឋធានី​ចា​កាតា​បច្ចុប្បន្ន ជួប​បញ្ហា​ស្ទះចរាចរណ៍​ខ្លាំង និង​បញ្ហា​ទឹក​លិច​។​

​ទីតាំង​នៃ​រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​មិន​ទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារពត៌មាន​បានឲ្យដឹងថា រដ្ឋធានី​ថ្មី អាច​នឹង​រើ​ទៅកាន់ ទីក្រុង Palangkaraya​។​

​ទីក្រុង​ចា​កាតា ដែល​មាន​ប្រជាជន​រស់នៅ​ច្រើនជាង ១០​លាន​នាក់​ជួប​បញ្ហា​លិច​ក្នុង​អត្រា​លឿន​បំផុត ក្នុង​ពិភពលោក​។​

​ការប្រកាស​ពី​គំរោង​តាំង​រដ្ឋធានី​ថ្មី​នេះ កើតឡើង​ក្រោយ​ពេល លោក Joko Widodo បាន​ធ្វើការ​ប្រកាស​ពី​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​កាលពីដើម​ខែ​នេះ ទោះបី លទ្ធផល​បោះឆ្នោត​ផ្លូវការ នឹងត្រូវ​គេ​ប្រកាស​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា​ខាង​មុខ​ក្តី​។​

​គំរោង​ចង់​ផ្លាស់​រដ្ឋធានី​ទៅ​កន្លែង​ថ្មី បាន​កើតឡើង​ជា​ច្រើនលើក ច្រើនសារ​មកហើយ ចាប់តាំងពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​ហូឡង់​ក្នុង​ឆ្នាំ ១៩៤៥​។​

​កាលពី​ឆ្នាំ ២០១៦ ការស្ទង់មតិ​បានបង្ហាញ​ថា ទីក្រុង​ចា​កាតា មាន​បញ្ហា​ស្ទះចរាចរណ៍​ខ្លាំង​បំផុត​ក្នុង​លោក​។ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​អោយទាន់ពេល​ម្តងៗ រដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ត្រូវ​មាន​ការ​ហែរ​ហម​ដោយ​ក្បួន​ប៉ូលីស​។​

​រដ្ឋមន្ត្រី​ផែនការ បាន​ថ្លែងថា ការកកស្ទះ​ចរាច​រណ៍​ក្នុង​រដ្ឋធានី​ចា​កាតា បាន​ធ្វើឲ្យ​ប្រទេស​ខាតបង់​ប្រាក់ ៦,៨​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​រដ្ឋធានី​ចា​កាតា ក៏​ជា​ទីក្រុង​ដែល​ជួយ​បញ្ហា​ទឹក​លិច​លឿន​បំផុត​ផងដែរ​ក្នុង​លោក​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ផ្នែក​ដ៏​ធំ​មួយ​របស់​រដ្ឋធានី​នេះ នឹង​ត្រូវ​លិច​ទឹក​ទាំងស្រុង​ក្នុង​ឆ្នាំ ២០៥០​។ ភាគ​ខាងជើង​រដ្ឋធានី​ចា​កាតា បាន​ទទួល​ការ​លិច​កំពស់ ២,៥​ម៉ែត្រ​ក្នុង​រយៈពេល ១០​ឆ្នាំ ហើយ​វា​បន្ត​លិច​ជា​មធ្យម​ប្រមាណ ១,១៥​ម៉ែត្រ​ក្នុង​មួយឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

 

spot_img
×