Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស​បុក​រះ ម៉ូតូ​ពីរ​គ្រឿង ស្លាប់​ស្ត្រី​ម្នាក់​ភ្លាមៗ​

spot_img

​ភ្នំពេញ ៖ រថយន្ត​ព្រូស​បើក​លឿង ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ពេញទំហឹង បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិ​ត និង​មនុស្ស​៤​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹង មានម៉ូតូ​សណ្ដោង​រឺ​ម៉ក​មួយគ្រឿង​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​បើកបរ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​មាន​អ្នករួមដំណើរ​ជាមួយ​ផង មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-0427 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​លិច​ទៅ​កើត បញ្ច្រាស​គ្នា ក្នុង​ល្បឿន​លឿន​ដូច​ហោះ ហើយ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​រុឺម៉ក​ម៉ូតូ​និង​កង់​បី​ឥណ្ឌាចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ដែល​ជិះ​រុឺម៉ក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី​៤​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។ ភ្លាមៗ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ ។ ចំណែក រឺ​ម៉ក​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ហើយ​រថយន្ត​បង្ក​រង​ការខូចខាត​។​

​សមត្ថកិច្ច ជំនាញ​បាន​ចុះ​មក​វាស់វែង យក​រថយន្ត​និង​រុឺម៉ក​ម៉ូតូ និង​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×