Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ សង្ឃឹមថា អា​មេ​រិច​មិន​មាន​សង្គ្រាម​ជាមួយ​អុីរ៉ង​ទេ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​សម្តែង​ក្តីសង្ឃឹម​ថា អា​មេ​រិច​នឹង​មិន​ឈាន​ទៅ​រក​សង្គ្រាម​​ជាមួយនឹង​អ៊ីរ៉ង​នោះទេ​។​

​នៅ​ពេល​អ្នក​ពត៌មាន​សួរថា តើ​អា​មេ​រិច​កំពុង​ឆ្ពោះទៅ​កាន់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង​ទេ​? លោក​ត្រាំ បាន​ឆ្លើយតប​វិញ​ថា “​សង្ឃឹម​ថា​អត់​ចុះ​”​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្នភាព​តានតឹង​រវាង​អា​មេ​រិច និង​អ៊ីរ៉ង​កំពុង​ស្ថិតក្នុង​ចំណុច​ក្តៅ​ខ្លាំង ដែល​អាច​កើត​មាន​សង្គ្រាម​គ្រប់​ពេល​វេលា បើ​ភាគី​ទាំង​សងខាង​មិន​ធ្វើ​ការអត់ធ្មត់​។​

​កាលពីដើម​សប្តាហ៍​នេះ សហរដ្ឋ​អា​មេ​រិច​បាន​បញ្ជា​ឲ្យ​បុគ្គលិក​ការទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​បា​ដា​ដ ប្រទេស​អ៊ីរ៉ងឲ្យ​ចាកចេញ ក្រោយពេល​មាន​ការវាយប្រហារ​ជាច្រើន​ទៅលើ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​បច្ចុប្បន្ន នាវា​ផ្ទុក​យន្តហោះ យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល និង​គ្រឿង​សព្វាវុធ​ផ្សេងៗ​ទៀត​របស់​អា​មេ​រិច​កំពុងស្ថិត​នៅ​ឈូង​សមុទ្រ នៃ​បជ្ឍិម​បូព៌ា​ដើម្ប​ធ្វើការ​ព្រមាន​ដល់​អ៊ីរ៉ង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×