Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ដី បើក​បុក កិន​ម៉ូតូ កិន​មនុស្ស ស្លាប់​៣​នាក់​

spot_img

​បន្ទាយមានជ័យ ​៖ មាន​មនុស្ស​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ​ចំនួន ៣​នាក់ (​ប្រុស​២​នាក់ ស្រី​១​នាក់​) ដោយសារ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង បើក​បុក កិន​ម៉ូតូ និង​កិន​មនុស្ស​ជាន់​នៅក្រោយ​កង់​រថយន្ត នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង ១០ និង ២៧​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩។​

​នៅពេលនេះ មន្ត្រីនគរបាល​ជំនាញ បាន​ចុះ​ដល់​ទីតាំង​ខាងលើ ហើយ​បាន​ឃាត់ខ្លួន​តៃកុង​រថយន្ត ។​

​តាម​សេចក្តីរាយការណ៍ បឋម បាន ឱ្យ ដឹង ថា គ្រោះថ្នាក់​ច រាចរ​ណ៍រវាងរថយន្តដឹក​ដី​បុក​ជាមួយម៉ូតូមួយ​គ្រឿង​ជិះ​គ្នា ៣​នាក់ គឺ​ប្តី​ប្រពន្ធ និង​បងប្រុសបង្កើត បណ្តាលឱ្យជនរងគ្រោះទាំង ៣​នាក់​បាន​ស្លាប់ភ្លាមៗ ក្នុង​ថ្លុកឈាមនៅ​នឹងកន្លែងកើតហេតុ ។

ហេតុការណ៍ ដ៏​រន្ធត់​ខាងលើនេះ គឺ​មាន​ជនរងគ្រោះ​ដែល​ស្លាប់ទាំង ៣​នាក់ ខាងលើ ១-​ឈ្មោះ​ផាត ភាព ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ២-​ឈ្មោះ​ផាត ភៀន ភេទ​ស្រី អាយុ ២៣ ឆ្នាំ និង​៣- ប្រពន្ធ​ឈ្មោះ​ស្រី តំ ។ ជនរងគ្រោះ​ទាំង ៣​នាក់ រស់ នៅ​ភូមិ​ក្បាលថ្នល់ ឃុំព្រៃ​ខ្ពស់ ស្រុកបរវេល ខេត្ត​បាត់ដំបង ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×