Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបកប្រែ​ភាសា​ចិន​ចង​ក​សម្លាប់​ខ្លួន​ក្នុង​ក្រុមហ៊ុន sunwah តែ​សាច់ញាតិ​ថា​ជា​ករណី​ឃាតកម្ម ព្រោះ​មាន​ស្នាម​បែក​ក្បាល​និង​ហូរឈាម​ស្រោច​ខ្លួន នឹង​បាត់​ទ្រព្យសម្បត្តិ​ទាំងអស់​

spot_img

​ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​ចងក ជា​អ្នកបកប្រែ​ភាសា​ចិន​នៅ​ក្រុមហ៊ុន​សាន់​វ៉ា សម្លាប់ខ្លួន ប៉ុន្តែ​ករណី​នេះ​ត្រូវបាន​ក្រុមគ្រួសារ​ស្អាត​អះអាងថា​មិនមែន​ជា​ករណី​ចងក​នោះទេ​គឺ​ជា​ករណី​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ហើយ​យក​សព​ទៅ​ចងក​នៅ​លើ​ជណ្ដើរ​ដោយ​សព​មាន​ហូរ​ឈាម​និង​បែក​ក្បាល ។ ករណី​ឃាតកម្ម​ដែល​បន្លំ​ធ្វើ​ជា​ករណី​ចង​ក​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០១៩ នៅក្នុង​ក្រុមហ៊ុន​សាន់​វ៉ា (sunwah) នៅ​ជិត​នឹង​ក្រសួង​បរិស្ថាន ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​អ្នកស្រី​ម៉ាក់រ​ដ្ឋា ដែលជា​ប្រពន្ធ​របស់​សព​បាន​និយាយថា ប្ដី​របស់​នាង​ឈ្មោះ​ហួរ​ផល្លី​អាយុ ៣៥​ឆ្នាំ មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ខាងលើនេះ ជា​អ្នកបកប្រែ​ភាសា​ចិន ដែល​មាន​រយៈពេល​ប្រមាណ​ជាង​មួយ​ឆ្នាំ​ហើយ ។ នាង​បាន​និយាយថា នាង​បាន​រៀបការ​ជាមួយ​នឹង​ប្ដី​រយៈពេល ១០ ឆ្នាំ​និង​មានកូន​ប្រុស​ម្នាក់ ដោយ​មាន​ទីកន្លែង​កំណើត​នៅ​ខេត្ត​តាកែវ ហើយ​បាន​មក​ស្នាក់នៅ​ផ្ទះជួល​នៅ​ម្តុំ​ចំ​ការដូង​។ ប្រពន្ធ​ជនរងគ្រោះ​បាន​និយាយថា នៅ​ព្រឹក​ថ្ងៃនេះ ម៉ោង​ប្រមាណ​ជា ៩ ព្រឹក ប្អូនថ្លៃ​របស់​ខ្លួន​បាន​ទូរស័ព្ទ​មក​ប្រាប់ថា ប្ដី​បាន​ស្លាប់​ហើយ​ដោយ​ចងក​នៅក្នុង​ក្រុមហ៊ុន​។

​ចំណែក​បុរស​ម្នាក់​ជា​ប្អូនប្រុស​សព​បាន​និយាយថា ខ្ញុំ​ក៏​ធ្វើការ​ជាមួយ​បងប្រុស​ដែរ​នៅក្នុង​ក្រុមហ៊ុន​នេះដែរ ហើយករណីនេះ មិន​មែន​​ជា​ករណី​ចងក​នោះទេ ជា​ករណី​ឃាតកម្ម​តែម្ដង ព្រោះ​បងប្រុស​មាន​ស្នាម​បែក​ក្បាល​ពី​ខាងក្រោយ​និង​ហូរឈាម​ស្រោច​ខ្លួន​ហើយ​ឈាម​ហូ​លើ​ឥដ្ឋការ៉ូ​ថែមទៀត​ផង​។ បុរស​រូប​នោះ​បាន​និយាយថា នគរបាល​បាន​ប្រាប់ថា មូលហេតុ​ដែល​មាន​បែកក្បាល​និង​ឈាម​ដោយសារតែ​ជនរងគ្រោះ ឡើងជណ្ដើរ​ដើម្បី​ចងក ហើយ​ក៏​ដួល​ជណ្ដើរ​បណ្ដាលឲ្យ​បែកក្បាល ទើប​ជនរងគ្រោះ​ឡើង​ទៅ​ចង​ក​មួយ​សារ​ទៀត​រហូតដល់​ស្លាប់​។​

​ពេល​នេះ​ក្រុម​គ្រួសារ​ជនរងគ្រោះ មាន​ការ​មិន​សុខចិត្ ត​ព្រោះ​ករណី​ខាងលើនេះ សង្ស័យ​ជា​ករណី​ឃាតកម្ម ព្រោះ​មើលទៅ សព​មាន​សភាព​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន​។​

​ចំណែក​ស្ត្រី​ជា​ម្ដាយ​របស់​សព​បាន​និយាយថា នៅពេល​នេះ​សមត្ថកិច្ច កំពុងតែ​ធ្វើ​កោសល្យវិច័យ មិន​ទាន់​បញ្ជាក់​ពី​លទ្ធផល​លម្អិត​នៅឡើយ ប៉ុន្តែ​ស្ត្រី​រូបនេះ បានបញ្ជាក់​ថា កូន​គាត់​ស្លូត​ណាស់ ហើយ​ក៏​គ្មាន​រឿង​ទាស់ទែង​ជាមួយ​អ្នក​ណា​ដែរ ហើយ​ករណី​នេះ គឺជា​ករណី​ប្លន់​តែម្ដង ព្រោះ​ទ្រព្យសម្បត្តិ​ទាំងអស់​បាត់អស់ ហើយ​ហើយ​ម្យ៉ាងទៀត ទូរស័ព្ទ​ក៏​តេ​មិន​ចូល ព្រោះ​គេ​យក​ទៅ​បាត់ ។ ស្ត្រីជា​ម្ដាយ​បាន​បញ្ជាក់ថា នេះ​ជា​ករណី​ប្លន់​យ៉ាង​ច្បាស់ក្រឡែត ព្រោះ​បាត់​ម៉ូតូ pcx កាបូប​លុយ ចិញ្ចៀន ទូរស័ព្ទ ហើយ​ចំណែក​ក្រុមហ៊ុន ក៏​មិន​បើក​កាមេរ៉ា​សុវត្ថិភាព​ឱ្យ​មើល​ទៀត ហាក់ដូចជា​មាន​ការ​លា​ក់បាំង​ប្រាកដ ហើយ​សូម​អំពាវនាវ ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ សូមមេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនប្រុស​ខ្ញុំ​ផង​ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×