Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស

spot_img

​កោះកុង ​៖ ស្នងការ​នគរបាល​ខេត្ត​កោះកុង​បានឲ្យដឹងថា​ ​ករណី​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១០និង២០ នាទី​ព្រឹក នា​ថ្ងៃ​ទី ១៧ ឧសភា ២០១៩ នៅ​ចំណុច​ផ្សារ​ចាស់ ស្ថិតក្នុង​ភូមិ ១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ផ្ទះ​មួយ​ខ្នង ទំហំ ១០ ម៉ែត្រ គុណ​៥ ម៉ែត្រ សង់​ពី​ឈើ ប្រក់​សង្ក័សី ដោយ​ម្ចាស់ផ្ទះ​មានឈ្មោះ អ៊ុយ សុភ័​ក្រ ភេទ​ប្រុស អាយុ ៧៣ ឆ្នាំ (​មន្ត្រី​សាលាខេត្ត​ចូល​និវត្ត​ន៍) ជា​មនុស្ស​ចាស់ជរា បាន​អោយ​មក​ឈ្មោះ គឹម សំបូរ ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ត្រូវជា​កូន មក​ស្នាក់នៅ ។​

តាម​ការ​សួរ​បញ្ជាក់​ពី​ឈ្មោះ គឹម សំបូរ ដែល​ជា​ម្ចាស់ផ្ទះ បានអោយដឹងថា អគ្គីភ័យ​នេះ កើតឡើង​ដោយសារតែ​ផ្ទុះ​កំប៉ុង​ហ្គាស់ រួច​ខ្លួន​ក៏​រត់​ចេញមកក្រៅ ទើប​ឆេះ​កាន់តែ​ខ្លាំង​ឡើងៗ ។​

​អគ្គីភ័យ​ដែល​កំពុង​ឆាបឆេះ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ធ្វើការ​ពន្លត់​ទាន់ពេល ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ពុំ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដទៃ​ឡើយ ៕​ ដោយ​ ៖ ​កូឡាប​

spot_img
×