Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀត​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ សង្ស័យ​ពុលផ្សិត​!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ក្រុមគ្រូពេទ្យ​បំរើ​រងារ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ព័ត៌មាន​បឋម​ថា នៅ​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ ត្រូវបាន​សាច់ញាតិ​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដោយ​ម្នាក់ៗ​មាន​អា​ការៈឈឺ​ចុកចាប់​ពេញ​រាងកាយ​ធ្ងន់ធ្ងរ​។​

​លោកគ្រូ​ពេទ្យ​បន្តថា ប្រជាពលរដ្ឋ​ជា​អ្នកជំងឺ​ទាំងនោះ រស់នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ហើយ​ទំនងជា​បាន​ពុលផ្សិត ព្រោះ​តាម​ការ​អះអាងរបស់​សាច់ញាតិ គឺ​អ្នកជំងឺ​ទាំងនោះ ក្រោយ​ទទួលទានមុខម្ហូប​ចំអិន​ពី​បន្លែ​ផ្សិត ក៏​កើតមាន​អា​ការៈមិន​ស្រួលខ្លួន​។​

​លោកគ្រូ​ពេទ្យមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បញ្ជាក់​បន្តថា ប្រជាពលរដ្ឋ​ចំនួន​ទាំង ៥​នាក់​នោះ គឺ​សភាព​ជំងឺ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​។

​រហូតមកដល់​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​ស្ត្រី​ម្នាក់ ក្នុងចំណោម​អ្នកជំងឺ​ទាំង ៥​នាក់ បាន​ស្លាប់ ក្រោយពេល​បាន​បញ្ជូន​មកដល់​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ព្រោះ​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ជាងគេ​៕ ដែន សីមា

spot_img
×