Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ មាន​កីឡាករ​ចំនួន ៧២ នាក់​មកពី ៨ ប្រទេស ក្នុង​ចម្ងាយ ៦២៤ ​គីឡូម៉ែត្រ​ ឆ្លងកាត់​បី​ខេត្ត

spot_img

​ភ្នំពេញ ​៖ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា​នេះ ពិធី​គ្រវី​ទង់​ចាប់ផ្តើម​បើក​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ។ ព្រឹត្តិការណ៍​ឆ្នាំ ២០១៩ នេះ​មាន​កីឡាករ​ចូលរួម​ច្រើនជាង​ឆ្នាំ ២០១៨​។ កីឡាករ​ចំនួន ៧២ នាក់​មកពី ៨ ប្រទេស ហើយ​ក្នុងការ​ប្រកួត​រយៈ​ចម្ងាយ ៦២៤​គីឡូម៉ែត្រ​ឆ្លងកាត់​បី​ខេត្ត កំពង់ធំ ព្រះវិហារ និង​បញ្ចប់​នៅ​ខេត្តសៀមរាប មាន​រថយន្ត​ជិត ៣០ គ្រឿង និង​ម៉ូតូ​ជាង ២០ គ្រឿង​។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅបាន​ដោយមាន​កិច្ចសហការ​រៀបចំ​ពី​ក្រសួងបរិស្ថាន សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ក្រុមហ៊ុន​ខា​រ៉ា និង​គាំទ្រ​ដោយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​កម្ពុជា ក្រោម​ប្រធានបទ​កីឡា​យានយន្ត​ចូលរួម​អភិរក្ស​ព្រៃ​ឡង់ និង​មាន​ទិស​ស្លោក រួមគ្នា​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​យើង​។​

​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ ខ្មែរ​រ៉ា​លី​រ៉េដ​ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​»​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២០ ខែឧសភា នឹងចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​សម្បូរដោយ​ព្រៃឈើ និង​ជីវៈចម្រុះ​ដល់​សាធារណៈជន ក៏ដូចជា​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ ក្នុងចំណោម​ប្រជាពលរដ្ឋ​ហើយ​ទាំ​អស់​គ្នា​ចូលរួម​ថែរក្សា​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​។ នេះ​គឺជា​ការលើកឡើង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី នាំពាក្យ​ក្រសួងបរិស្ថាន​។

​លោក​ជឿជាក់ថា​រូបភាព​ស្តីពី​នៃ​ភាព​សម្បូរ​បែប​នៃ​ធនធានធម្មជាតិ និង​ជីវភាព​បងប្អូន​ប្រជា​សហគមន៍​នឹងត្រូវ​ផ្សព្វផ្សាយ​តាមរយៈ​ការ​ផ្តិត​រូបភាព​នៃ​ការប្រណាំង​យានយន្ត​ឆ្លងកាត់​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​មក​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​អន្តរជាតិ ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×