Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី​ប្រកាសថា ប្រជាពលរដ្ឋ​ដែល​ឡើងមក​តវ៉ា កាលពី​ថ្ងៃទី ១៧ គឺជា​អ្នក​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​

spot_img

​ភ្នំពេញ ​៖ ​បន្ទាប់ពី​មាន​ទាហាន និង​ពលរដ្ឋ បានលើកគ្នា​មក​តវ៉ា​រឿង​ដីធ្លី នៅមុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី ១៧ ខែឧសភា ​ឆ្នាំ ២០១៩ ក្រសួង​បានប្រកាសថា គឺជា​អ្នក​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់ មាន​ទំហំ​ធំ ចន្លោះ​ពី ១០​ហិកតា ទៅ​១០០​ហិកតា ដែល​មិនអាច​ទទួលបាន​ការដោះស្រាយ​នោះទេ​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន បានបញ្ជាក់​បន្ថែមថា “​ប្រជាពលរដ្ឋ ដែល​ឡើងមក​តវ៉ា​នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៩ គឺជា​អ្នក​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់ មាន​ទំហំ​ធំ ចន្លោះ​ពី ១០​ហិកតា ទៅ​១០០​ហិកតា ខ្លះ​មាន​ដី​នៅ​ទីកន្លែង​ផ្សេង ផ្ទុយ​នឹង​គោលការណ៍​សម្បទាន​ដី​សង្គមកិច្ច ដែល​មិនអាច​ទទួល​ដោះស្រាយបាន​”​។​

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក៏បាន​ជម្រាបជូន​ដល់​សាធារណជន​ថា ក្រុមការងារ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​រដ្ឋបាល​ខេត្តក្រចេះ​បាន​សហការ​អនុវត្ត​កម្មវិធី សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ឃុំ ២ ធ្នូ ​ស្រុក​ស្នួល​ ខេត្ត​ក្រចះ បើ​មកដល់ពេលនេះ​បាន​ចំនួន ១៨៥៤ គ្រួសារ​ស្មើ ៣៥៤៦,៤ ហិកតា និង​កំពុង​បង្កបង្កើនផល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×