Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ ស្រស់​៖ តុលាការ​ស្រុក​ខ្មែរ ចេះ​បត់បែន​កាត់ទោស​ចំពោះ​អ្នកទោស មាន​ជីវភាព​មាន​ស្តុកស្តម្ភ​គឺខុសពី​អ្នកទោស​មាន​ជីវភាព​ក្រីក្រ​

spot_img

​ភ្នំពេញ ​៖ រឿងទណ្ឌិត​ យិន ម៉ា​ណា ដែល​តុលាការ​កាត់ទោស​ឲ្យជាប់គុក​មួយឆ្នាំ​នោះ កាលពី​ថ្ងៃទី ១៧ នោះ​ត្រូវបាន​មហាជន​លើ​បណ្ដាញ​សង្គម​បានលើកឡើង​ ក៏ដូចជាសូម​សរសើរ​តុលាការ​ស្រុក​យើង​ចេះ​បត់បែន​ណាស់ កូន​អក​ធំ​អ្នកមាន​ជាប់ទោស​ខ្លី​ដូច យិន ម៉ា​ណា ជាដើម​ហេស​ហេ​។​

​ក្រុម​បណ្ដាញ​សង្គម​ក៏បាន​បន្ថែមទៀតថា កូន​អ្នកតូច​និង​អ្នកក្រ​វិញ​ជាប់ទោស​ពី​១០​ទៅ​១៥​ឆ្នាំ​ ច្បាប់​ប្រហែល​មាន​២ មើលទៅ​។​

​ជាមួយនឹង​គ្នា​រឿងនេះ​ដែរ​ លោក​ពេជ្រ​ស្រស់​ដែលជា​ប្រធាន​គណៈបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​គ្រោះ​និង​ផ្ដល់យោបល់​កាលពី​ថ្ងៃទី ១៧ ខែឧសភា​ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា “​ការសម្រេច​បែបណា​នោះ គឺជា​ដែន​​អំណាច​របស់​តុលាការ គឺថា​ខ្ញុំ​គ្មាន​យោបល់​ទេ ប៉ុន្តែ​គ្រាន់តែ​តុលាការ​បង្ហាញ​នូវ​ភាពលំអៀង ចំពោះ​អ្នកទោស មាន​ជីវភាព​មាន​ស្តុកស្តម្ភ​ គឺខុសពី​អ្នកទោស​មាន​ជីវភាព​ក្រីក្រ បើ​អ្នកទោស​មាន​ជីវភាព​ស្តុកស្តម្ភ គឺ​អនុវត្ត​ទោស​រយៈពេល​ខ្លី ហើយ​បើ​អ្នកទោស​មាន​ជីវភាព​ក្រីក្រ​វិញ គឺថា​អនុវត្ត​ទោស​ពេញ​តែម្តង​។​ Sic…”​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក អ៊ុក សុវណ្ណ​រិ​ទ្ធ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទឈ្មោះ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា ដាក់ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ រឿង​បើក​រថយន្តបុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​។​
​បើទោះបីត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ ប៉ុន្តែ​ប្រធាន​ក្រុ​ម​ប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ បានសម្រេច​ឲ្យ​អនុវត្ត​ទោស​ចំនួន ២​ខែប៉ុណ្ណោះ ហើយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​។​

​សូម​រំលឹកថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្កដោយ ឈ្មោះ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា បាន​បើករថយន្ត ម៉ាក Range Rover ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា ស្លាប់​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ចេញ​ដីការ​ឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ យិន ម៉ា​ណា​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ រាជធានី​ភ្នំពេញ​(PJ) ៕​ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×