Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ឡានបំ​បុ​កគេស្លាប់ រត់​ទៅ​សម្ងំ​នៅ​ផ្ទះ​ធ្វើ​មិនដឹង ព្រោះ​គិតថា​គ្មាន​អ្នក​ស្គាល់ តែ​មិន​នឹកស្មាន​ដល់​ថា អាវុធហត្ថ​រាជធានី ភ្នំពេញ​នៅ​តាម​រក​ឃើញ​ទៀត​

spot_img

​ភ្នំពេញ ​៖ បញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧​ឧសភា បានឲ្យដឹងថា វេលា​ម៉ោង ០៣​និង​០០​នាទី យប់​ថ្ងៃ​ទី​២៧ ឈានចូល​២៨ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម យ៉ាង​តក់ស្លុត​មួយ បង្ក​ដោយ​ជនសង្ស័យ​០១​ក្រុម បើករថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រ ០២​គ្រឿង (​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ និង​មួយ​គ្រឿង​ទៀត ពណ៌​ទឹកមាស​) បាន​បើកបំ​បុក​ជនរងគ្រោះ​០២​នាក់ បណ្តាលឲ្យ​ស្លាប់​០១​នាក់ របួសធ្ងន់​០១​នាក់ នៅ​ចំណុច​ស្ពានដែក ផ្លូវ​ចំការ​ដូង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មហាជន​មាន​ការភ្ញាក់ផ្អើល និង ភ័យ​ស្លន់ស្លោរ ព្រមទាំង សម្តែង​ការខ្លោចចិត្ត​អាណិតអាសូរ​ជនរងគ្រោះ និង​ថ្កោលទោស​ធ្ងន់ធ្ងរ ចំពោះ​ជនសង្ស័យ ។

​ស្រាប់តែ​ស្ងាត់ៗ រយៈពេល​២​សប្តាហ៍​ក្រោយ​ថ្ងៃកើតហេតុ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យដឹងថា ជនសង្ស័យ​ម្នាក់ ដែល​ជា​ជនដៃដល់ ត្រូវបាន​នាំ​ខ្លួន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​ទៅ​ហើយ កាល​រសៀល​ពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៩​។​

​បានលឺ​ដំណឹង​មួយ​នេះ ធ្វើឲ្យ​អ្នក​ដែល​មាន​ចិត្ត​អាណិតអាសូ​រ​ជនរងគ្រោះ សម្តែង​ការ​សាទរ​យ៉ាង​ពេញទំហឹង តែ​ក៏​ចង់​ដឹង​ព័ត៌មាន លម្អិត​ផងដែរ​ថា តើ​អាវុធហត្ថ​រាជធានី ភ្នំពេញ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ដោយ​របៀប​ណា​? សូម​តាមដាន​ទាំងអស់​គ្នា​ដូច​ខាងក្រោម ​៖

បន្ទាប់ពី​កើតហេតុ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល​ឈឹង ដោយ​ពុំ​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ បន្សល់​ទុក​តែជនរងគ្រោះ​០២​នាក់ (​ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់​) នៅនឹងកន្លែង បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ បាន​បើក​ការស៊ើបអង្កេត ជាបន្ទាន់​គ្រប់ៗ​គ្នា​។ ក្នុង​នោះ​ផង​ដែរ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការស្រាវជ្រាវ​ប្រមូល​ភស្តុតាង និង​ស្វែងរក​អត្តសញ្ញាណ ជនសង្ស័យ​យ៉ាង​យកចិត្តទុកដាក់ អស់​រយៈពេល ០២​សប្តាហ៍ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ និង​ឈាន​ដល់ធ្វើការ​ឃាត់ខ្លួន​ជនដៃដល់​ម្នាក់​ឈ្មោះ រិន សេង​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​និង​អាស័យដ្ឋាន​បច្ចុប្បន្ន​រស់​នៅភូមិ​ខ្នាយ​កូវ ឃុំ​ត្នោត ស្រុក​កញ្ច្រៀវ ខេត្ត​ព្រៃវែង​។

​ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃ​កើតហេតុ​រូប​ខ្លួន​និង​មិត្តភក្តិ​០៧​នាក់​ផ្សេង​ទៀត បាន​នាំគ្នា​ផឹកស្រា​បៀ​រ អស់​០២​កេស នៅផ្ទះ​របស់​ឈ្មោះ ថៃ រិទ្ធី រហូតដល់​ម៉ោង​០០​និង​១០​យប់ ក៏​នាំគ្នា​ទៅ​ច្រៀង​ខា​រ៉ាអូ​ខេ នៅ​ឌី​យ៉ាម៉ង់ ម្តុំ​ស្ពានដែក ផ្លូវ​ចំការ​ដូងបន្តទៀត​។ លុះដល់​ម៉ោង ០២​និង​៣០​យប់ ពួកគេ​ក៏​បាន​ចេញពី​ច្រៀង​វិញ​ឡើង​ជិះ​រថយន្ត​រៀងៗ​ខ្លួន ស្រាប់តែ​ពេលនោះ មាន​បុរសម្នាក់​ឈរ​នៅ​ចិញ្ចើមផ្លូវ “​បាន​និយាយថា ពួក​ហែង​ស្អី​គេ មាន​ឡាន​ប៉ុណ្ណឹង​ឲ្យគេ​បើកទ្វារ​ឲ្យ​! អស្ចារ្យ​ម្លេះ​?” ឮដូច្នេះ​ខ្លួន ក៏បាន ចុះ​ពីរថយន្តទៅ​តវ៉ា​ជាមួយ​បុរស​នោះ ហើយ​បុរស​នោះ​ក៏​និយាយ​បន្តថា “​ពួក​ហែង​អស្ចារ្យ​អី​? អា​ចុយ​ម្រាយ​!” ទន្ទឹម​គ្នា​នោះ មិត្តភក្តិរបស់​ខ្លួន​ឈ្មោះ រិន បូរ៉ា ក៏​បាន​ស្ទុះ​ទៅ​វាយ​បុរស​នោះ​តែម្តង ហើយ​សន្តិសុខ​នៅ​ទីនោះ​ក៏​បាន​ចូល​មក​ឃាត់ រីឯ​បុរស​នោះ​ក៏រត់គេចខ្លួន​បាត់​។ ស្រាប់តែ​ក្រោយមក​បុរស​នោះ ក៏​បាន​ត្រឡប់​មក​វិញ​ដោយ​មាន​បក្ខពួក​០២​នាក់ កាន់​សុទ្ធតែ​ដាវ​និង​ដែក​ថ្នាំងអំពៅមក​ជាមួយ​ផង​ដែរ ដោយ​ដើរ​សំដៅ​មក​រក​ពួកខ្លួន ហើយ​ខ្លួន​ក៏​បើក​ឡាន​ចេញ ស្រាប់តែ​បុរស​នោះ​និង​បក្ខពួក​ធ្វើ​សកម្មភាព​ដេញ​កាប់មិត្តភក្តិ​ខ្លួន ទើប​ខ្លួន​បើករថយន្ត​បំបុក​ក្រុម​បុរស​នោះ បណ្តាលឲ្យ​ដួល​លើដី ហើយ​ខ្លួន​ក៏​ហៅ​បក្ខពួក​ឡើង​រថយន្ត​គេចខ្លួន​ចេញ​ពីកន្លែងកើតហេតុ​តែ​ម្តង​។ ស្រាប់តែ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩ ពេល​ខ្លួន​កំពុងពុះ​អុស​នៅ​ផ្ទះ​ឯ​ស្រុកកំណើត ក្នុង​ខេត្ត​ព្រៃវែង ក៏​ស្រាប់តែ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ដល់​ផ្ទះ​តែ​ម្តង​ទៅ ៕​ ដោយ​៖​កូឡាប​

spot_img
×