Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រីករាយ​ថ្ងៃ​ឈប់សំរាក និង​អនុមោទនា ថ្ងៃបុណ្យ​វិសាខបូជា យ៉ាង​អធិកអធម នៅលើ​ភ្នំ​ព្រះ​រាជទ្រព្យ

spot_img

​ភ្នំពេញ​ ៖ ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ពស​២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​បុណ្យ​វិសាខ​បូជា ដែល​ជា​ថ្ងៃសីល​ផងដែរ​។ មិន​ថា​តែ​នៅ​កម្ពុជា​ទេ គឺ​នៅ​ថ្ងៃនេះ​ពុទ្ធសាសនិកជន​ទូទាំង​ពិភពលោក​បាន​នាំគ្នា​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ដ៏​សំខាន់​ខាងលើ​នេះ​ផង​ដែរ​។​

​បុណ្យ​វិសាខបូជា គឺជា​ពិធី​បុណ្យ​សាសនា​ដ៏​សំខាន់បំផុត ក្នុងចំណោម​បុណ្យ​សាសនា​ជាច្រើន​ទៀត ពីព្រោះ​ពិធីបុណ្យ​នេះ គឺ​បាន​បង្ហាញ​​នូវ​ការគោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណ​គោតម គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ​។ ព្រឹត្តិការណ៍​ទាំងបី​នេះ​គឺ​កើតឡើង​ចំ​ថ្ងៃ ១៥​កើត ខែ​ពេញបូណ៌មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញវង់ ក្នុង​ខែ​ពិសាខ​ដូចគ្នា​ខុស​តែ​ឆ្នាំ​តែ​ប៉ុណ្ណោះ​។​

​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏​បាន​ប្រកាស​ទទួលស្គាល់ «​វិសាខ​បូជា​» ជា​ពិធីបុណ្យ​សាសនា​អន្តរជាតិ ដែល​បុគ្គលិក​ធ្វើការ និង​សាធារណៈជន​អាច​ប្រារព្ធ​ធ្វើ​បាន​នៅ​ទូទាំង​ពិភពលោក​ទៀតផង​។​

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រាជរដ្ឋាភិបាល រួម​ជាមួយ​ពុទ្ធបរិស័ទ​គ្រប់ទិសទី បាន​ចូលរួម​កម្មវិធី​បុណ្យ​វិសាខបូជា នៅ​ព្រះមហា​ក្យ​មុនី​ចេតិ​យ ភ្នំ​ព្រះ​រាជ្យ​ទ្រព្យ ស្រុក​ពញាឮ ខេត្ត​កណ្ដាល នា​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

​បើ​តាមផេក​ហ្វេស​ប៊ុក សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ព្រមទាំង​ពុទ្ឋបរិស័ទ​ទូទាំង​ប្រទេស ជួបតែ​សេចក្តីសុខ​ចម្រើន និង​ពុទ្ធពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ហើយ​សូម​បាន​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ការងារ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ​។​

​បើ​តាម​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បានឲ្យដឹងថា ពិធីបុណ្យ​វិសាខបូជា ឬ​ពិសាខបូជា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួម​នឹង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជា​ពុទ្ធបរិស័ទ សិស្សានសិស្ស​យ៉ាងច្រើន​កុះករ​។

​ក្នុងឱកាស​នោះ​ដែរ ក៏​មាន​ការ​និមន្ត​ព្រះសង្ឃ និមន្ត​គោចរ និមន្ត​បណ្ឌិ​បាត្រ​។ ពិធីបុណ្យ​វិសាខបូជា ចំ​នឹង​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត ទ្រង់​ត្រាស់ដឹង និង​ទ្រង់​បាន​បរមា​ភិ សម្ពោធិ​ទ្រង់​រលត់​ក្ខ​ន្ធចូល​កាន់​ព្រះ​បរិនិព្វាន ធ្វើ​រំលឹក​ដល់​ព្រះពុទ្ធ​សមណគោតម​បរមគ្រូ គុណ​របស់​ព្រះអង្គ ជា​ការបូជា​ពិសេស​ប្រកប​ដោយ​ជំនឿ ម្យ៉ាង​សម្រាប់​ពុទ្ធសាសនិកជន ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ នាំគ្នា​ធ្វើ​រាល់​ឆ្នាំ រាប់​ថា​ជា​បុណ្យ​សម្រាប់​ពុទ្ធសាសនា​៕​ ដោយ ​៖ ​កូឡាប​

 

spot_img
×