Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សរសើរមែន​! តារាចំរៀង​ថៃ​ម្នាក់ រត់​ម៉ា​រ៉ា​តុង ៥៥​ថ្ងៃ ឆ្លងកាត់​ខេត្ត ២០ ដើម្បី​រៃអង្គាស​ថវិការ​ជួយ​ដល់​មន្ទីរពេទ្យ​

spot_img

​តារាង​ចំរៀង​ថៃ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ឈ្មោះ Athiwara Kongmalai បានបញ្ចប់​ការរត់​ម៉ា​រ៉ា​តុង​រយៈពេល ៥៥​ថ្ងៃ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ និង​បាន​រៃ​អង្គាស​ប្រាក់​ច្រើន​ជាង ៣៣,៦​លាន​ដុល្លា​អា​មេ​រិច ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ១១​ក្នុង​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត​ថៃ Bangkok Post​។​

​ទឹកប្រាក់​ដែល​រៃអង្គាស​បាន​នេះ​លើស​គោលដៅ​កំណត់​របស់​គាត់ ដែល​គាត់​គ្រោង​រៃអង្គាស​ឲ្យបាន ២១​លាន​ដុល្លា​។​

​អ្នកចំរៀង​ដ៏​មាន​ប្រជាប្រិយភាព​នេះ ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ឈ្មោះ Toon Bodyslam បាន​រត់​មក​ដល់​បន្ទាត់ទី នៅ​តំបន់​ព្រំដែន​ស្ថិតក្នុង​ស្រុក មែ សៃ នៃ​ខេត្ត​ឈៀង រ៉ៃ កាលពី​ល្ងាច​ម៉ោង ៦ និង ២០​នាទី (​ម៉ោង​ក្នុង​ប្រទេស​ថៃ​)​។​

​គាត់​បាន​ចាប់ផ្តើម​ការ​រត់​ម៉ា​រ៉ា​តុង​ដ៏​ឆ្ងាយ​នេះ កាលពី​ថ្ងៃ​ទី ១ ខែវិច្ឆការ ពី​ស្រុក បេតុង នៃ​ខេត្ត​យ៉ាឡា​។ ក្នុង​រយៈពេល​ធ្វើ​ដំណើរ​ដោយ​រត់​អស់ ៥៥​ថ្ងៃ គាត់​បាន​រត់​ឆ្លងខេត្ត​ចំនួន ២០ ក្នុង​ចំងាយ​ផ្លូវ ២.២១៥​គីឡូម៉ែត្រ​។​

​នេះ​មិនមែន​ជា​លើក​ទី ១​នេះ​ទេ​ដែល​តារាចំរៀង​មានចិត្ត​សម្បុរ​ស​រូបនេះ បាន​រៃ​អង្គា​ថវិការ​សំរាប់​ជួយ​មន្ទីរពេទ្យ​។ កាលពី​ខែ​ធ្នូ ឆ្នាំមុន គាត់​បាន​រត់​ចំងាយ ៤០០​គីឡូម៉ែត្រ និង​បាន​រៃអង្គាស​ថវិការ​ចំនួន ២,៤​លាន​ដុល្លា​អា​មេ​រិច​៕ សុភ័ក្ត្រ

spot_img
×