Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ទៀ បាញ់​៖ កម្ពុជា​អាច​រក្សា​សន្តិភាព​បាន​គង់វង្ស និង​បន្ត​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​បងប្អូន​កុំចូលរួម​ប៉ុនប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាល​

spot_img

(​ភ្នំពេញ​) ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា កម្ពុជា​អាច​រក្សា​សន្តិភាព បាន​គង់វង្ស និង​បន្ត​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​រុងរឿង​បន្ថែមទៀត ហើយ​បងប្អូន​កុំ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ ជា​ពិសេស​ការចូលរួម​ប៉ុនប៉ង​ផ្តួលរំលំ រាជរដ្ឋាភិបាល​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ថ្លែង​សារ​តាមរយៈ​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា ៖ “​ខ្ញុំ​យល់​ច្បាស់​អំពី​ទុក្ខ​លំបាក​វេទនា​របស់​ប្រជាជន​ដែល​កំពុង​រង​នូវ​ភាពអត់ឃ្លាន​ដោយសារ​សង្គ្រាម​។ ខ្ញុំ​សង្ឃឹមថា សង្គ្រាម​នៅ​តាម​បណ្តា​ប្រទេស​នានា​នឹង​ត្រូវបាន​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប អាច​ទទួលបាន​នូវ​ជីវិត​ដែល​ពោរពេញ​ដោយ​សុខសន្តិភាព​”​។

​សម្តេច​ពិជ័យ​សេនា បាន​ថ្លែង​បន្តទៀតថា ” ខ្ញុំ​ក៏​កាន់តែ​សង្ឃឹមថា កម្ពុជា​អាច​រក្សា​សន្តិភាព​របស់​ខ្លួន​បាន​គង់វង្ស និង​បន្ត​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​រុងរឿង​បន្ថែមទៀត​”​។​

​សម្តេច​ទៀ បាញ់ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ការបោកប្រាស់ របស់​ជន​ខិលខូច​មួយ​ចំនួន ដែល​អាច​ធ្វើឱ្យ​បងប្អូន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ ជា​ពិសេស​ការចូលរួម​ប៉ុនប៉ង​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញ​ពី​ការបោះឆ្នោត​ ៕​ ដោយ ​៖ ​កូឡាប​

spot_img
×