Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​យានយន្ត​ត្រី​ចក្រយានយន្ត ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ត្រូវ​រៀន​ពី​ច្បាប់​ចរាច​រណ៍ និង​ប្រឡង​យក​ប័ណ្ណបើកបរ​

spot_img

ភ្នំពេញ ​៖​ ដោយ​មាន​សំណូមពរ​ពី​បងប្អូន​អ្នកបើកបរ​យានយន្ត​ត្រី​ចក្រយានយន្ត ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក​និង​ទោចក្រយានយន្ត​មាន​ទំហំ​ស៊ីឡាំង​លើសពី​១២៥​សេ​សេ​ឡើងទៅ ឬ​ម៉ូតូ​ដែល​ប្រើ​ថាមពល​អគ្គិសនី​ពី​១១​គីឡូម៉ែត្រ​វ៉ា​ត់​ និង​តាម​ការពិនិត្យ​សង្កេតឃើញ​ថា ចំនួន​អ្នកប្រើប្រាស់​យានយន្ត​ខាងលើ​នៅ​មាន​ចំនួន​ច្រើន ដែល​ពុំ​ទាន់​បាន​ចូល​មក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​ក និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​ប្រភេទ​កនៅឡើយ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​បើក​វគ្គ​បណ្ដុបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​បន្ថែម ចំនួន​៣​ខែ​ទៀត​ជូន​ដល់​បងប្អូន​អ្នកបើកបរ​យានយន្ត​ខាងលើ ដោយ​ឥតគិតថ្លៃ​រាល់​ថ្ងៃ​សៅរ៍​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច ដោយ​គិត​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​១៨​ ខែ​ឧសភា​នេះ រហូត​ដល់​ថ្ងៃ​សៅរ៍​ទី​១៧​ ខែ​សីហា ​ឆ្នាំ​២០១៩​។​

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តី​ពី​ការបន្ត​ការបើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​អ្នកបើកបរ​ត្រី​ចក្រយានយន្ត ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក និង​ទោចក្រយានយន្ត​មាន​ទំហំ​ស៊ីឡាំង​លើសពី​១២៥​សេ​សេ​ឡើង​ទៅ​ឬ​ម៉ូតូ​ដែល​ប្រើ​ថាមពល​អគ្គិសនី​ពី​១១​គីឡូម៉ែត្រ​វ៉ាត់​។ ក្នុង​សេចក្តីជូនដំណឹង​នេះ​ មានន័យ​ដើម​ទាំងស្រុង​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជំរាប​ជូនដំណឹង ដល់​បងប្អូន​អ្នកបើកបរ​ត្រី​ចក្រយានយន្ត​ទោចក្រយានយន្ត​សណ្ដោងរ​ម៉ក​និង​ចាក់​រថយន្ត​មាន​ទំហំ​ស៊ីឡាំង​១២៥​សេ​សេ​ឡើង​ទៅ​ឬ​ម៉ូតូ​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​លើសពី​១១​គីឡូវ៉ាត់​ មេត្តា​ជ្រាប​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​៩​វគ្គ​ជូន​ដល់​បងប្អូន​អ្នកបើកបរ​យានយន្ត​ខាងលើ​ដោយ​ឥតគិតថ្លៃ​រយៈពេល​២​ខែ​កន្លង​មក​ហើយ​ដោយ​មាន​សិក្ខាកាម​ចូលរួម​ពាក់​បណ្ដុះបណ្ដាល​ចំនួន​៦៤៣៦​នាក់​ស្មើនឹង​៣០​ភាគរយ​នៃ​ចំនួន​អ្នកបើកបរ​យាន្ត​យន្ត​ក្នុង​រាជធានី​ភ្នំពេញ​។​ក៏ប៉ុន្តែ​ដោយ​មាន​សំណូមពរ​ពី​បងប្អូន​អ្នកបើកបរ​យានយន្ត​ខាងលើ​និង​តាម​ការពិនិត្យ​សង្កេតឃើញ​ថា​ចំនួន​អ្នកប្រើប្រាស់​យានយន្ត​ខាងលើ​នៅ​មាន​ចំនួន​ច្រើន​ដែល​ពុំ​ទាន់​បាន​ចូល​មក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​ប្រភេទ​ក​នៅឡើយ​។​ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែមចំនួន​៣​ខែ​ទៀត​ជូន​ដល់​បងប្អូន​អ្នកបើកបរ​យានយន្ត​ខាងលើ​ដោយ​ឥតគិតថ្លៃ​រាល់ថ្ងៃ​សៅរ៍​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​ដោយ​គិត​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​ឧសភា​នេះ​រហូតដល់​ថ្ងៃ​សៅរ៍​ទី​១៧​ខែ​សីហា​ឆ្នាំ​២០១៩​ស្ថិតនៅ​ទីតាំង​ទី​១​ក្នុង​អង្គភាព​ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​នៅ​ផ្លូវ​លេខ​៥៩៨​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​និង​ទី​តាំងទី​២​ស្ថិត​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​

អាស្រ័យ​ហេតុ​នេះ​សូម​អញ្ជើញ​បងប្អូន​អ្នកបើកបរ​យានយន្ត​ប្រភេទ​ដូច​បាន​រៀបរាប់​ខាងលើ​ត្រូវ​រួសរាន់​សហការ​និង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ឲ្យ​គ្រប់​គ្នា​ដើម្បី​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​និង​មាន​សុវត្ថិភាព​ចរាចរណ៍​លើ​ដងផ្លូវ​។​ផុត​រយៈពេល​៣​ខែ​បន្ទាប់​ពី​ការជូនដំណឹង​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​ធរមាន​ដោយ​មិនមាន​ការលើកលែង​អធ្យាស្រ័យ​ទៀតឡើយ​ ៕ ដោយ ​៖​ កូឡាប​


spot_img
×