Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ដឹង ​ឬ​ធ្វើ​មិនដឹង​?! យក​ព្រះ​ទៅ​ប្រមាថ​របៀបនេះ​!

spot_img

ហាង​តែ​គុជ​មួយ​ដ៏​មាន​ប្រជាប្រិយភាព​នៅឯ ហ្វីលីពីន បាន​យក​ព្រះកេសា​ព្រះពុទ្ធ​ទៅ​ធ្វើ​ជា​ឡូហ្គូ ដោយ​កែវ​ពិសេស​គឺ​មាន​រូប​ព្រះកេសា​ព្រះពុទ្ធ​បញ្ច្រាស់ចុះក្រោម ដោយ​មាន​គុជ​នៅ​បាត​កែវ​មើលទៅ​ដូច​ជា​ដុំ​សក់​របស់​ព្រះ​។​

​ក្នុង​រូប​ខាងលើនេះ​ជា​ការរៀបរាប់​ផ្សព្វផ្សាយ​របស់​ហាង​ផ្ទាល់ ដោយ​មាន​អត្ថ​ន័យថា ៖ «​តើ​អត្ថន័យរ​បស់ពាក្យ BOBAISM បានន័យថា​ដូចម្ដេច​?!»

Bobaism គឺ​មកពី​ពាក្យ Boba ដែល​មានន័យ​ថា​គុជ ហើយ Buddha និង Moo គឺជា​តួ​ថ្លុក​សំខាន់​របស់ Bobaism​។ ដោយមាន Moo តំណាង​អោយ​ភាពស្រស់​ថ្មី​របស់​ទឹកដោះគោ ចំណែកឯ Buddha តំណាង​អោយ​ការ​ស្រស់ស្រាយ​នូវ​គ្រប់​ពេល​ដែល​អ្នក​បាន​ផឹក​។ ជាប់​ចិត្ត​និង​ត្រឡប់​មក​ផឹក​លើក​ក្រោយ​ទៀត​ជាមិនខាន ព្រោះថា “In Boba, we believe” (​នៃ Boba, យើង​ជឿជាក់​)​។​

​បើ​មក​មើល​ពី​សន្លឹក​រាយ​មុខ​គ្រឿង​ផឹក និង​កាត​សម្រាប់​បោះត្រា​យក​ពុង​វិញ ក៏​ជា​រូប​ព្រះ​កេស​ដែរ​។​

​ពិសេស​ខ្លាំង​គឺ​ថ្ងៃ​សម្ភោ​ធ​គេ​បាន​យក ម៉ា​សស្កុត Moo និង Buddha មក​រាំ​បើកឆាក​ហៅភ្ញៀវ​នៅខាងមុខ​ហាង​ទៀតផង​។​

​ហេតុអ្វី​ក៏​តែងតែ​ឃើញ​ការបំពាន ប្រមាថ​ជារឿយៗ​ទៅលើ​សាសនា ជាពិសេស​គឺ​មាន​អ្នក​គិតថា ព្រះ​កេស​របស់​ព្រះពុទ្ធ​គឺជា​របស់​លំអរ​ផ្ទះ មិនមែន​ជា​របស់​សក្ការៈ តើ​នេះ​មក​ពី​ការ​មាន​ព្រះ​កេស​ព្រះពុទ្ធ​លក់​នៅ​តាម​កន្លែង​នានា ដែល​ធ្វើអោយ​បរទេស​មាន​ការយល់ច្រឡំ ឬ​យ៉ាងណា​?!

​តែ​ទោះជា​យ៉ាងណា​អ្នក​ដែល​មាន​ការពិចារណា គួរតែ​មាន​ការយល់ដឹង​ដូច​គ្នា​ថា មិន​ថា​សាសនា​ណា​ក៏ដោយ​ក៏​យើង​មិន​ត្រូវ​បំពាន ទោះជា​នោះ​មិនមែន​ជា​សាសនា​យើង ឬ​ជា​សាសនា​ជាតិ​យើង ក៏​មិន​ត្រូវ​ប្រមាថ បំពាន មិន​ថា​ក្នុង​លក្ខខណ្ឌ​អ្វី ។ តើ​អ្នក​បង្កើត Bobaism គាត់​មាន​កម្រិត​ចេះដឹង​ក្នុង​កម្រិត​ណា​ដែរ​ទៅ​?!

ហើយ​ចុះ​អ្នក​ដែល​មក​ទិញ​ពេល​ឃើញ​ដូច្នេះ គាត់​មិន​ឆ្ងល់​ទេ​អី​?! ឬ​ពួក​គាត់​មិន​ខ្វល់ សំខាន់​អោយតែបាន​ប្លែក​?!

ពិសេស​មួយទៀត​គឺ​មាន​កែវ​ដែល​អាច​គូររូប​បំពេញ​មុខមាត់​អោយ​រូប​ព្រះ​បាន​ទៀត​។​

សរុបសេចក្ដី​មក​គឺ​មិន​ដឹង​ថា ត្រូវ​ស្រែក​អង្វរ​ទៅខាង​ណា​អោយ​ជួយ​មើល​រឿង​ឆ្គាំឆ្គង​ទាំងនេះ​?!​

រំខានព្រះពេកហើយសត្វលោកទាំងឡាយ៕ ក្ខិណី

spot_img
×