Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ល្អប្រសើរ រលូន​ត្រូវ​តាម​ផែនការ​។ រាសី​ឡើង មានឱកាស​រក​ចំណូល​យ៉ាង​គាប់ចិត្ត ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ក្នុង​សេវាកម្ម​លុយកាក់​ជាមួយ​មនុស្ស​ឆ្នាំខាល​។ មនោសញ្ចេតនា ត្រូវ​ចេះ​គោរព ថែរក្សា​នូវ​អ្វីដែល​ខ្លួន​កំពុងមាន​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​។​

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ , មាន​ពណ៌​មាន​រីករាយ​មកដល់​អ្នក ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត , អ្នក​រួម​ការងារ​គាំទ្រ​។ ការ​ខំប្រឹងប្រែង​ទាំង​អម្បាលម៉ាន ពីមុនមក​របស់​អ្នក​ចុងក្រោយ​ត្រូវបាន​ឆ្លើយតប​យ៉ាង​សក្តិសម ដោយ​ចំណូល​ដ៏​ច្រើន​។ មនោសញ្ចេតនា ត្រូវ​លៃ​ទុក​មុន​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសនិរតី​។ ពណ​នាំ​សំណាង ពណ៌​ខៀវ​។ អ្នកយក​អាសារ​ឆ្នាំកុរ​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ការងារ​មានឱកាស​ល្អៗ​ច្រើន​មកដល់​អ្នក​មុំ​ឲ្យ​ខកខាន​។ អាស្រ័យ​ដោយ​សមត្ថភាព និង​ទេពកោសល្យ​ការទូត​នឹង​ជួយ​អ្នក​មានឱកាស​រកប្រាក់​យ៉ាង​ល្អ​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​រៀបចំ​ពេលវេលា​ឲ្យ​សមស្រប ដើម្បី​មាន​ពេល​សម្រាក បញ្ចៀស​ភាព​តានតឹង ឥទ្ធិពល​ដល់​សុខភាព​។ មិនត្រូវ​ចាយវាយ​លើសពី​ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា អ្នក​ទាំង​២ ពិបាក​ជឿជាក់​លើ​គ្នា ហេតុនេះ​ឧស្សាហ៍​ខឹង ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ល្អ​មធ្យម​។ ការងារ​គ្រប់យ៉ាង​ដំណើរការ​ដោយ​រៀបរយ​អាស្រ័យ​ដោយ​ឆន្ទៈ និង​ភាព​ប្តូរផ្តាច់​របស់​អ្នក​។ ការរកស៊ី​ជោគជ័យ​អតិថិជន​កាន់តែ​មាន​ចំនួន​ច្រើនឡើង​។ មនោសញ្ចេតនា កុំ​មានចិត្ត​រវើរវាយ ត្រូវគោរព​មនោសញ្ចេតនា ដែល​ខ្លួន​កំពុងមាន​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ដូច​បំណង ថ្ងៃនេះ​រកស៊ី​ជួញដូរ​អ្វី​ក៏​កាក់កប ប៉ុន្តែ​កុំ​ឲ្យ​មានរឿង​ឈ្លោះប្រកែក​ដោយសារតែ​លុយកាក់​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ លើកលែងតែ​ទិស​ខាងជើង ក្រៅពីនោះ​សុទ្ធតែ​ល្អ​ចំពោះ​អ្នក​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក​ជុំជិត សម្ពាធ​កើនឡើង ត្រូវ​នឹងនរ​រក​ទិស​ដោះស្រាយ​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​វិនិយោគ​, កុំ​មានៈ​ប្រយ័ត្ន​ជួប​បរាជ័យ​ធំ​។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី កុំ​ឲ្យ​ប៉ះទង្គិច​ដល់​ផ្លូវចិត្ត​ដៃគូ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ខំ​រក្សា​ស្ថានភាព​សព្វថ្ងៃ​ក៏​ជា​ជោគជ័យ​មួយ​សម្រាប់​អ្នក​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ចាញ់បោក​គេ​។ មនោសញ្ចេតនា មាន​អារម្មណ៍​ថា គូស្នេហ៍​មិន​យល់ចិត្ត​ខ្លួន នាំ​ឲ្យ​អ្នក​ធុញថប់​តប់ប្រមល់​ចិត្ត​។ ទិស​នាំ​លាភ​ត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ដោយ​ភាពម្ចាស់ការ សកម្ម​ក្នុង​ការងារ​អាចជួយ​ឲ្យ​អ្នកដោះស្រាយ​គ្រប់យ៉ាង​បាន​យ៉ាង​លឿន ងាយស្រួល និង​នាំមក​នូវ​ប្រសិទ្ធភាព​ខ្ពស់​, ខ្ទង់​ចំណូល​សំខាន់ៗ​មាន​ស្ថិរភាព គួរ​ព្យាយាម​ជួបជុំ​មិត្តភក្តិ អ្នកនឹង​មានឱកាស​ថ្មីៗ​ជាច្រើន​ទៀត​។ មនោសញ្ចេតនា ដោយ​គ្រាន់តែ​យកចិត្តទុកដាក់​បន្តិច​អ្នកនឹង​ឃើញ​មនោសញ្ចេតនា និង​ក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​មនុស្ស​ដែល​លប​តាម​ការពារ មើលថែ​អ្នក​តាំងពី​យូរ​មកហើយ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​មមាញឹក ស្ទើរ​រក​ពេល​សម្រាក​គ្មាន ប៉ុន្តែ​អ្នក​នៅតែ​អាច​ដោះស្រាយបាន​ដោយ​រលូន​។ ប្រយ័ត្ន​កុំ​ចាញ់បោក​ពាក្យ​បញ្ចុះបញ្ចូល​របស់​អ្នកដើរ​ទិញ​លក់​របស់​តាម​ផ្ទះ​។ មនោសញ្ចេតនា ពុំ​ល្អប្រសើរ មិនត្រូវ​វិធី​ឈ្លោះប្រកែក​ដើម្បី​ដោះស្រាយ​បញ្ហា​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​គ្រប់យ៉ាង​សុទ្ធតែ​រីកចម្រើន​ត្រូវ​តាម​ផែនការ​។ ថ្ងៃនេះ​អ្នកនឹង​មានរឿង​រំខាន​បន្តិចបន្តួច​អំពី​លុយកាក់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ​។ ការងារ​រង​សម្ពាធ​ធំ ថែមទាំង​មិនបានការ​អធ្យាស្រ័យ និង​ជួយ​ពី​មនុស្ស​រាល់គ្នា ហេតុនេះ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​តានតឹង នឿយណាយ​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ក្នុង​រាល់​សេវាកម្ម​ប្រាក់កាស​។ មនោសញ្ចេតនា សភាព​ផ្លូវចិត្ត​មិនល្អ ហេតុនេះ​អាច​ដោយសារតែ​រឿង​សាមញ្ញ​មួយ​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នកនឹង​គូស្នេហ៍​អាក់អន់ចិត្ត​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕​

spot_img
×