Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ព្រហ្ម ម៉ាញ ត្រូវបាន​ចោរ​គាស់​ផ្ទះ និង​យក​លុយ​អស់​ចំនួន ៥​មុឺន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ នាយ ព្រែក បាន​បង្ហោះ​សារ​សម្តែង​ការសោកស្តាយ​មួយចំពោះលោកព្រហ្ម​ម៉ាញ​ ដែលត្រូវបាន​ចោរ​គាស់​ផ្ទះ រើកកាយ ទូខោអាវ​​និង​ទូ​លើ​ក្បាល​គ្រែ យក​លុយ​អស់ ចំនួន ៥​មុឺន​ដុល្លារ​។​

នា​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ បើ​យោង​តាម​ហ្វេ​សប៊ុក​របស់ នាយ ព្រែក បាន​បញ្ជាក់បន្ថែម ឲ្យដឹងថា ​៖ “​ពិត​ជា​គួរឲ្យ សោកស្ដាយ​ណាស់​ចំពោះ​លោក​អ៊ុំ ព្រហ្មម៉ាញ ដែល​កាល​ពី​យប់មិញ​វេលា​ម៉ោង​ប្រហែល ​៨​យប់ មាន​ចោរ​បាន​គាស់​ផ្ទះ​របស់​លោក​អ៊ំដែល​ស្ថិតនៅ​ទួលគោក យក​ប្រាក់​អស់​ចំនួន​5​មុឺន​ដុល្លារ ។ លោក​អ៊ំវ័យ​ជិត​ ៧០​ឆ្នាំ​ហើយ​មិនដឹង​ថា​អ៊ំនឿយហត់​យ៉ាងណាខ្លះ ទៅ​សម្ដែង​នៅ​ខេត្ដ​ណាខ្លះ​ទម្រាំសន្សំ​បាន​ប្រាក់​នេះ​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ដើម្បី​ស្រាវជ្រាវ សង្ឃឹមថា​នឹង​អាច​ចាប់​ជនល្មើស​បាន និង​យក​ប្រាក់​ទាំងនោះ​មក​វិញ​បាន​ចុះ​” ៕​ ដោយ​ ៖ ​កូឡាប​

 

spot_img
×