Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន ៖ អតីតយុទ្ធជន​នគរ​បាល​ជាតិ​បាន​រួមចំណែក យ៉ាង​ធំធេង​ក្នុង​ការថែរក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​

spot_img

​ខេត្ត​ស្វាយរៀង ៖​ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និវត្តន៍ជន ជនពិការ និង​ជន​បាត់បង់​សមត្ថភាព​ការងារ ជា​អតីត​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ។

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ ​បាន​ថ្លែងថា អតីតយុទ្ធជន​នគរ​បាល​ជាតិ​បាន​រួមចំណែកយ៉ាង​ធំធេង​ក្នុង​ការថែរក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ហើយ​មន្ត្រីនគរបាល​បច្ចុប្បន្ន​គប្បី​យក​គំរូ​តាម​ពួក​គាត់​ដែល​ជា​បុគ្គល​មាន​បទពិសោធន៍​ច្រើន​ក្នុង​កិច្ច​ការងារ​នគរបាល​នេះ​ ។​

នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​ ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និវត្តន៍​ជន ជនពិការ និង​ជន​បាត់បង់​សមត្ថភាព​ការងារ ជា​អតីត​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន គណៈប្រតិភូ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ អ្នក​តំណាងរាស្ត្រ​ខេត្ត​ព្រៃវែង លោក​ក​ស្នងការ ស្នងការរង នាយការិយាល័យ អធិការ លោកនាយ​ប៉ុស្ត៍​រដ្ឋបាល​ទូទាំង​ខេត្ត និង​និវត្តន៍​ជន ជនពិការ​និង​ជន​បាត់បង​សមត្ថភាព​ការងារ នៃ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​សរុប​វត្ត​មាន​ចំនួន​៨៩៣​នាក់​។

​លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា នគរបាល​កម្ពុជា​បាន​បង្កើតឡើង​អស់​រយៈពេល​៧៤​ឆ្នាំ​មកហើយ​(១៦​ឧសភា ១៩៤៥-១៦​ឧសភា​២០១៩) ហើយ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​នេះ គឺជា​ការរួមចំណែក​យ៉ាង​ខ្លាំង​ពី​បងប្អូន ដែលជា​អតីត​មន្ត្រីនគរបាល ដូច្នេះ​មន្ត្រី​នគរបាល​ទាំងអស់គ្នា​ត្រូវ​ទទួលយក​ការអប់រំ​ពី​ពួកគាត់​លើ​កិច្ចការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​ការថែរក្សា​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេសជាតិ​។

​បន្ទាប់​ពី​ការអាន​របាយការណ៍​សង្ខេប​របស់ល​លោក​ឧត្តមសេនីទោ​ស្នងការ​នគរបាល​ខេត្ត​អំពី​សភាពការ និង​កិច្ច​ប្រតិ​បត្តការណ៍​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រយះពេល​៣​ខែ នៃ​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​មានប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​របស់​លោកនាយ ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈប្រតិភូ​អមដំណើរ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ ក្នុង​កាយវិការ​បង្ហាញឲ្យឃើញយ៉ា​ង​ច្បាស់​នូវ​ការ​យក ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំពោះ​សុខទុក្ខ​របស់​បងប្អូន​និវត្តន៍​ជន ជនពិការ និង​ជន​បាត់បង់​សមត្ថភាព​ការងារ​ជា​អតីត​មន្ត្រីនគរបាល​ជាតិ​ទាំងអស់​នៅក្នុង​ខេត្ត​ស្វាយរៀង​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ពិធី​នេះ​រឹតតែ​បាន​បង្ហាញឲ្យឃើញ​ពី​ការយ​ក​ចិត្ត​ទុក្ខដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មិន​ដែល​បំភ្លេច និង​នៅ​តែ​ចងចាំ​ជានិច្ច នូវ​គុណបំណាច់ និង​ស្នាដៃ​ដ៏​ធំធេង​របស់​បងប្អូន​ដែល​ធ្លាប់បាន​ចូលរួម​ទាំង​ក្នុង​បុព្វហេតុ រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​ឲ្យមាន​សុខសន្តិភាព និង​ការការពារ​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស​ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​កិច្ចការ​អភិវឌ្ឍ​ជាតិឲ្យមាន​ការរីកច​ម្រើ​ន​លើ​គ្រប់​វិស័យ​ជាមួយ និង​សន្តិសុខ​សុវត្ថិភាព​ល្អ​ប្រសើរ​រហូត​ដល់​សព្វថ្ងៃនេះ​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×