Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ​ថ្ងៃនេះ​ការងារ​មិនល្អ អ្នក​នៅតែមាន​គំនិត​រឹង​រូស អភិរក្ស អាស្រ័យហេតុនេះ​ពិបាក​ឲ្យ​អ្នក​អាច​ទទួលយក​យោបល់​ឬ​ការជួយ​ពី​អ្នកដទៃ ។ អ្នក​ហាក់​កំពុង​ប្រឹងប្រែង​ម្ចាស់ការ​ក្នុង​ការងារ តែ​ការ​មិនចេះ​ប្រើប្រាស់​កម្លាំង​សហគមន៍​ងាយ​ធ្វើ​ឲ្យ​អ្នក​មិនអាច​សម្រេចបាន​ដូច​បំណង ។ រឿង​មនោសញ្ចេតនា គួរ​បញ្ចៀស​វិវាទ​នឹង​គ្នា ដោយ​ការស្ងៀមស្ងាត់​មិន​តបត ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ក្រហម , ស ។ ឆ្នាំ​អ្នកយក​អាសា ជូត , មមី ។​

ឆ្នាំឆ្លូវ ៖ ​ការងារ​ស្ថិរភាព និង​សម្រេចបាន​ជោគជ័យ​ច្រើនជាង​ការទន្ទឹងរង់ចាំ ។ មនោសញ្ចេតនា ក៏​ពោរពេញ​ដោយ​ភាព​រីករាយ​កក់ក្តៅ មាន​អ្នកគាំទ្រ​ច្រើន​ក្នុង​ទំនាក់ទំនង​បច្ចុប្បន្ននេះ ។ លុយកាក់​ធូរធារ ចំណូល​កើនឡើង​បន្តបន្ទាប់​ដោយ​មិន​បារម្ភ​ពី​ការខ្វះខាត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា មមី , ខាល , វក ។​

ឆ្នាំខាល ៖ ​ការងារ​រវល់​ច្រើន​រក​ពេល​សម្រាក​គ្មាន ។ បញ្ហា​ហិរញ្ញវត្ថុ​មាន​កង្វល់​ច្រើន ។ ប្រហែល​នេះ​ជា​ពេលដែល​អ្នក​ជួប​សម្ពាធ​ហិរញ្ញវត្ថុ ប៉ុន្តែ​ត្រូវ​ចាំ​ថា​នៅក្បែរ​អ្នក​នៅមាន​មនុស្ស​ជួយ​បាន កុំ​ក្រែង​នឹង​ស្វែងរក​ជំនួយ ។ រឿង​មនោសញ្ចេតនា​មិនបាន​ល្អ និង​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​ឲ្យ​អ្នក​ទាំង​២ ចែករំលែក​ទស្សនៈ​រប​ស់​ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​លឿង , ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ម្សាញ់ , រោង ។​

ឆ្នាំថោះ ៖ ​ការងារ​ងាយ​ជួប​ការរារាំង​ពី​សំណាក់​អ្នក​រួម​ការងារ ។ អាច​នោះ​ជា​បញ្ហា​វិវាទ​ផលប្រយោជន៍ អ្នក​គួរ​ថ្លឹងថ្លែង​ហើយ​ប្រសិន​អាច​នោះ​គួរ​ចែករំលែក​ផលប្រយោជន៍​បន្តិច បញ្ចៀស​មហិច្ឆតា​ដែល​ងាយ​បង្ករឿង​កាន់តែ​ធំ ។ ថ្ងៃនេះ​ក៏ត្រូវ​ប្រយ័ត្ន​មាត់ក​និយាយ​តិច​ធ្វើ​ច្រើន ។ មនោសញ្ចេតនា​អាចមាន​ការយល់ច្រឡំ​គ្នា និង​មានការ​ឈ្លោះប្រកែក​តិចតួច ។ ដូច្នេះ​គួរ​បញ្ចៀស​ភាព​ឆេវឆាវ ។ អ្នក​នៅ​លីវ​នៅតែ​ជួប​ភាព​អស់សង្ឃឹម​ដោយ​គ្មាន​ឱកាស​បង្ហាញ​មនោសញ្ចេតនា​របស់ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៦​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា រោង , ជូត រកា ។​

ឆ្នាំរោង ៖ ​ការងារ​ល្អប្រសើរ រាល់​ផែនការ​សុទ្ធតែ​សម្រេចបាន​ដូច​បំណង ចំណូល​ធំ​រឹងមាំ តែ​អ្នក​ត្រូវ​ចេះ​តុល្យភាព​ចំណូល​ចំណាយ​ប្រសិន​ចង់​មាន​ខ្ទង់​សន្សំ​ច្រើន សម្រាប់​គោលដៅ​យូរអង្វែង​ខាងមុខ ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ក្តី​សោមនស្ស​រីករាយ នេះ​ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​អ្នក​សារភាព​ស្នេហ៍ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 15h-11h ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ថោះ , កុរ ។​

ឆ្នាំម្សាញ់ ៖ ​មនោសញ្ចេតនា​ពុំ​ល្អ មួយផ្នែកធំ​គឺ​ដោយសារ​អ្នកមាន​គំនិត​ស្មុគស្មាញ​ពេក ហេតុនេះ​បានទាមទារ​ពី​គេ​ច្រើន​ជ្រុល ហើយ​ពេលដែល​អ្នក​គេ​មិន​យល់​គំនិត​អ្នក នោះ​ងាយ​កើតរឿង​ឈ្លោះប្រកែក​គ្នា ។ ថ្ងៃនេះ​អ្នក​ក​ជួប​សំណាងល្អ​អំពី​លុយកាក់ ។ ប្រភព​ចំណូល​ស្ថិរភាព​អាច​ឲ្យ​អ្នក​ចាយវាយ​ដោយ​សេរី ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ខាល , ចរ , ថោះ ។​

ឆ្នាំមមី ៖ ​អ្នក​ជួប​ឱកាសល្អៗ​ច្រើន ថែមទាំង​មាន​អ្នក​ជួយ​យកអាសា​ឲ្យ​សម្រេចបាន​ក្តី​បំណង​ក្នុង​ការងារ ។ លុយកាក់​មាន​ពេញដៃ​អាច​ឲ្យ​អ្នក​ចាយវាយ​ដោយ​មិនចាំបាច់​ត្បិតត្បៀត ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ អាច​កាន់​ដៃ​គ្នា​ឈានទៅ​កសាង​ជីវិត​គ្រួសារ​សុភមង្គល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៥​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ផ្កាឈូក , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ ។​

ឆ្នាំមមែ ៖ ​ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស រក​វិធី​បំផ្លាញ​អ្នក ។ ក្នុង​ការងារ​អ្នក​ត្រូវ​ប្រមូលផ្តុំ​ជាង​មុន ដើម្បី​បញ្ចៀស​កើតមាន​កំហុស​ធ្វើ​ឲ្យ​ត្រូវ​វាយតម្លៃ​ទាប ។ អ្នកមាន​សមត្ថភាព​ដើម្បី​ធ្វើការ​ឯករាជ្យ តែ​ពុំ​ត្រូវ​បំភ្លេច​ការរួមចំណែក​ពី​មនុស្ស​នៅ​ជុំវិញ ។ មនោសញ្ចេតនា​ចាប់ផ្តើម​ប្រសើរ រាល់​ការយល់ច្រឡំ​អាច​ត្រូវបាន​លុបបំបាត់ ។ ថ្ងៃនេះ​គូ​ស្វាមី​ទាំងឡាយ​ក៏​គួរ​មាន​ពិធី​ទទួលទាន​អាហា​ជាមួយគ្នា ដើម្បី​រឹត​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ ផ្អែមល្ហែម ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ប្រផេះ , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ឆ្នាំវក , រកា ។​

ឆ្នាំវក ៖ ​អ្នក​កំពុង​មានរឿង​ខ្វាយខ្វល់​ជាច្រើន ត្រូវ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទាំងអស់ ។ ពិសេស​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​ក្នុងការ​សម្រេច​ចំណាយ​លុយកាក់​បានមក​ស្រួល តែ​ក៏​ងាយ​អស់​ទៅវិញ ។ មនោសញ្ចេតនា​របស់​អ្នក​ថ្ងៃនេះ​មិនបាន​ល្អ ងាយ​មានទំនាស់​ដោយសារ​រឿង​ចាស់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៩​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ទឹកក្រូច , ស ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ។​

ឆ្នាំរកា ៖ ​ការងារ​អំណោយផល​ល្អ​បំផុត ។ បញ្ហា​លុយកាក់​មាន​ដំណឹង​រីករាយ​ច្រើន ហើយ​ងាយ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ និង​ដៃគូ ។ អ្នកមាន​ភាព​ប៉ិនប្រសប់​ក្នុង​ការធ្វើ​ជំនួញ និង​បាន​កាក់កប​គ្រប់​អាជីវកម្ម ។ រឿង​មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​ចូរ​ម្ចាស់​ការបង្ហាញ​មនសិការ​របស់ខ្លួន​នឹង​ទទួលបាន​ការឆ្លើយតប​គួរ​ឲ្យ​រំភើបចិត្ត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ផ្កាឈូក , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា មមី , ចរ , កុរ ។​

​ឆ្នាំចរ ៖ ​ថ្ងៃនេះ​អ្នក​អាច​សម្រេចបាន​ជោគជ័យ តែ​ពុំមែន​គ្រប់យ៉ាង​សុទ្ធតែ​មកដល់​ដោយ​ងាយស្រួល ហើយនឹង​ត្រូវចំ​ណា​យក​ម្លាំ​ង​កាយ​ចិត្ត​ក៏​ដូច​សមត្ថភាព​ក្នុង​ការងារ ។ ចំពោះ​មនោសញ្ចេតនា ងាយ​ប្រឈម​នឹង​ការយល់ច្រឡំ​ពេល​អ្នក​គ្មាន​ពេលវេលា​ក្នុងថ្ងៃនេះ ។ ព្យាយាម​បកស្រាយ និង​កុំ​ឲ្យ​ខ្លួន​ក្លាយជា​មនុស្ស​ខ្វះ​ការទទួលខុសត្រូវ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ០,៨​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ។​

ឆ្នាំកុរ ៖ ​ថ្ងៃនេះ​មានរឿង​មិនល្អ​ជាច្រើន ហើយ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​វិថី​ជីវិត​របស់ខ្លួន ។ ប្រាក់កាស​ត្រូវ​គ្រប់គ្រង​ឲ្យ​បានល្អ​បញ្ចៀស​ជួប​រឿង​ចាញ់បោក ឬ​ខាតបង់ ។ ពិសេស​រឿង​មនោសញ្ចេតនា អាច​នឹង​មិនបាន​ដូច​ការទន្ទឹងរង់ចាំរ​បស់​អ្នក ។ ជួនកាល​អ្នកត្រូវការ​បានការ​យកចិត្តទុកដាក់​តែ​បន្តិច​ប៉ុណ្ណោះ​គឺ​គ្រប់គ្រាន់​ហើយ តែ​អ្នកនោះ​ដោយ​អ​ចេតនា​បាន​ភ្លេច​ថ្ងៃ​ដ៏​សំខាន់​មួយ​នេះ ។ កុំ​ព្រួយចិត្ត​អី និង​សង្ឃឹមថា​គេ​នឹង​ឆាប់​ដឹង​ខុស​និង​កែប្រែ​ទាន់ពេល ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រោង , វក , រកា ។​

spot_img
×