Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ត្រៀម​យក​ឆ្នេរ​អូរត្រេះ ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០២០

spot_img

​ខេត្ត​ព្រះសីហនុ​៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា នៅ​ឆ្នាំ​ ២០២០ ដែល​រដ្ឋបាលខេត្ត​នេះ នឹង​ដល់​វេន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ រដ្ឋបាលខេត្ត​នេះ គ្រោង​នឹង​ជ្រើស​យក​ទីតាំង​ឆ្នេរ​អូរត្រេះ ដើម្បី​រៀបចំ​ធ្វើជា​កន្លែង​រៀបចំ​ពិធីបុណ្យ ព្រោះ​តំបន់​នេះ​មាន​ផ្ទៃដី​ធំ​ទូលាយ​។​

​អភិបាលខេត្ត​ព្រះសីហនុ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្នុងពេល​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះពិនិត្យ​ទីតាំង​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​មួយចំនួនទៀត​។​

​នាឱកាស​នោះដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ក្រោយ នៅ​ឆ្នាំ​២០២០ ដែល​ខេត្ត​ព្រះសីហនុ ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ បន្ទាប់ពី​ខេត្តកំពត រដ្ឋបាលខេត្ត​នេះ មាន​គម្រោង​ជ្រើស​យក​ទីតាំង​ឆ្នេរ​អូរត្រេះ ធ្វើជា​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ ព្រោះ​ដោយសារតែ​តំបន់​នេះ មាន​អនាម័យ​បរិស្ថាន​ល្អ ហើយ​មាន​ផ្ទៃដី​ធំ​ទូលាយ​៕ ដែន សីមា​

spot_img
×