Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ស្នេហា​របស់កញ្ញា ពៅ ចាន់​រ៉ូ​ហ្សេ​ត កំពុងមាន​ការចាប់អារម្មណ៍​លើ​បណ្តាញ​សង្គម​

spot_img

​ភ្នំពេញ ​៖ ​កញ្ញា ពៅ ចាន់​រ៉ូ​ហ្សេ​ត ដែល​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ទម្លាយ​ឯកសារ​ជាច្រើន និង​បន្តបន្ទាប់ ករណី​រឿងអាស្រូវ​រវាង​នាង និងលោក សោ ចាន់​ដេ​ត ហើយ​ដែល​ល្បី​ជាងគេ​គឺ​រវាង​នាង និង​លោក ថាច់ សីហា អា​ណិ​កជន​ខ្មែរ​នៅ​បរទេស ដោយ​លោក ថាច់ សីហា បាន​បង្ហោះ​សារ​ផ្សាយ​តាម​បណ្តាញ​សង្គម នូវ​ភាពស្និទ្ធស្នាល ហាក់​ប្រកាសប្រាប់​មនុស្ស​ទាំងឡាយ​ឲ្យ​បានដឹង​កាន់តែច្បាស់​ពី​ទំនាក់ទំនង​ពួកគេ ដោយ​ប្រើពាក្យ​ប្រពន្ធ​ពេញៗ​មាត់​។​

​នៅ​ថ្ងៃទី​១៧ ខែឧសភា​នេះ ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sok so phea បាន​ទម្លាយ​ឯកសារ​ទំនាក់ទំនង​គ្នា​តាម Messenger រវាង រ៉ូ​ហ្សេ​ត និង​លោក អេង រតនា កូនលោក អេង ឆៃអ៊ាង​។ សារ​នោះ​រៀបរាប់​ពី​ការ​ប្រច័ណ្ឌ ដោយ អេង រតនា ប្រច័ណ្ឌ​នាង​និង ថាច់ សីហា ផង និង​លេចមុខ​បុរស​ម្នាក់ទៀត ឈ្មោះ សម ប៊ុណ្ណា អាណិកជន​ខ្មែរ​នៅ​ស្រុក​បារាំង​។​

​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sok so phea​បាន​សរសេ​ថា ៖ ក្រដាស់​មិនអាច​ខ្ចប់​ភ្លើង ដំរី​ងាប់ មិនអាច​យក​ចង្អេរ​ម​កបាំង​
​នៅ​ទីបំផុត រវាង​៤​នាក់ តើន​រណា​ជា​ប្តី​ពិតប្រាកដ​របស់​វីរៈនារី រ៉ូ​ហ្សេ​ត​?

1. សោ ចាន់​ដេ​ត (​អតីត​តំណាងរាស្ត្រ​) អាយុ​រាង​ច្រើន តែមាន​ឥទ្ធិពល​ក្នុង​បក្ស ហើយ​ទ្រព្យ សោ ចាន់​ដេ​ត បានប្រគល់​ឱ្យ រ៉ូ​ហ្សេ​ត មើលថែ មុន​រត់ចោលស្រុក​។​

2. អេង រតនៈ (​កូន​អេង ឆៃអ៊ាង​) មិនសូវមាន​ទ្រព្យ​តែ​នៅ​ក្មេង​ហើយ​សង្ហា​។​

3. ថាច់ សីហា (​ជា​អាណិកជន​រូប​ស្រស់​មានទ្រព្យ​ច្រើន​) តែមាន​ប្រពន្ធ មានកូន​រួចហើយ​។​

4. សម ប៉ុនណា (​អាណិកជន​បារាំង​មានទ្រព្យ​ច្រើន​) តែ​មិន​សង្ហា អាយុ​ច្រើន គ្មាន​ឥទ្ធិពល​ក្នុង​បក្ស​។​

​កញ្ញា ពៅ ចាន់​រ៉ូ​ហ្សេ​ត ដែល​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកជា​វិ​រៈនា​រី​នោះ ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ទម្លាយ​ឯកសារ​ជាច្រើន និង​បន្ត​បន្ទាប់ពី​រឿងអាស្រូវ​រវាង​នាង និង លោក សោ ចាន់​ដេ​ត ហើយ​ដែល​ល្បី​ជាងគេ​គឺ​រវាង​នាង និង​លោក ថាច់ សីហា អា​ណិ​កជ​ខ្មែរ​នៅ​បរទេស ដោយ​លោក ថាច់ សីហា បាន​បង្ហោះ​សារ​ផ្សា​តាម​បណ្តាញ​សង្គម នូវ​ភាព​ស្និត​ស្នាល ហាក់​ប្រកាសប្រាប់​មនុស្ស​ទាំងឡាយ​ឲ្យ​បានដឹង​កាន់តែច្បាស់​ពី​ទំនាក់ទំនង​ពួកគេ ដោយ​ប្រើពាក្យ​ប្រពន្ធ​ពេញៗ​មាត់​។​

​ជាមួយនឹង​បញ្ហា​រឿង​ស្នេហា នៅ​ថ្ងៃទី​១៧​ឧសភា កញ្ញា ពៅ ចាន់​រ៉ូ​ហ្សេ​ត បាន​សរ​សែ​រលើ​ហ្វែ​ស​ប៊ុ​ក​ឆ្លើយតប​ទៅនឹង​បណ្តាញ​សង្គម​ថា “​រ៉ូ​ហ្ស៊េ​ត តាំងពី​កើតមក មិនដែល​ចេះ​ទៅ​បំបែកបំបាក់​ក្រុមគ្រួសារ​គេ ឬ​យកលុយ​ពី​ប្រុស​មក​ចិញ្ចឹម​ឡើយ អ្វីដែល​ធំ​សម្រាប់​ខ្ញុំ គឺ​ម្តាយ និង​ជាតិ​”​។

​កញ្ញា ពៅ ចាន់​រ៉ូ​ហ្សេ​ត បាន​ថ្លែងថា ខ្ញុំ​មិនដែល​ចេះ​មានគំនិត​បំផ្លាញ​កិត្តិយស​គេ​ឡើយ ទោះជា​ខ្ញុំ​មាន​ស្នេហា​អី ក៏​ខ្ញុំ​មិនដែល​បង្ហោះ​ជា​សាធារណៈ​ដែរ​។ ខ្ញុំ​មិនដែល​ខ្វល់ខ្វាយ​រឿង​អ្នកដទៃ​ឡើយ​។ បើ​លោក​ជា​អ្នកមានអំណាច លោក​គួរតែ​ខ្វល់ខ្វាយ​នឹង​រឿង​ជាតិ​ទៅ​។

​ទោះជា​យ៉ាងម៉េច រហូតមកដល់​ពេលនេះ​ព្រោះតែ​ម្តាយ និង​ជាតិ ខ្ញុំ​មិនទាន់​សម្រេច​ដាច់​ណាត់​ថា​នឹង​រៀបការ​ជាមួយ​នរណា​ឲ្យ​ច្បាស់លាស់​ដែរ ម្តាយ​ខ្ញុំ​ធំ​ជាង ខ្ញុំ​មិនអាច​ទៅ​ចោល​ម្តាយ​ខ្ញុំ​បានឡើយ ជាតិ​ខ្ញុំ​ធំ​ជាង ខ្ញុំ​មិនអាច​ទៅ​ចោល​ជាតិ​ខ្ញុំ​បានដែរ ប្រទេស​កំណើត​ខ្ញុំ​គឺ​ស្រុក​ខ្មែរ កើតជា​បម្រើ​ស្រុក​ខ្មែរ​ជា​រៀងរហូត​។​
​រ៉ូ​ហ្សេ​ត បាន​បញ្ជាក់ថា “​ស្នេហា​មិនធំ​ជាង​ជាតិ​ខ្ញុំ​ឡើយ​។​” គួរតែបញ្ឈប់​ទៅ​ការបំផ្លាញ​កិត្តិយស​របស់ខ្ញុំ ខ្ញុំ​សុំ​ចិត្ត សូម​បញ្ចប់ទៅ​។ ថ្ងៃនេះ​អ្នកឯង បំផ្លាញ​កិត្តិយស​ខ្ញុំ ដោយ​ដៃ​អ្នកឯង​ផ្ទាល់​។ អ្នកឯង​ស្គាល់​ខ្ញុំ​មិន​ច្បាស់​ទេ ។ ខ្ញុំ​សូ​ុ​ម​លា​អ្នកឯង ត្រឹមហ្នឹង​ចុះ​!”៕​ ដោយ​៖​កូ​ឡាប​

spot_img
×