Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ​ទើប ៣ឆ្នាំ រត់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ធុន​ធំ កិន​បែកក្បាល​ស្លាប់

spot_img

ខេត្តកណ្តាល ​៖ រន្ធត់​ណាស់ ក្មេងប្រុស​អាយុ​ទើប 3​ឆ្នាំ រត់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ធុន​ធំ កិន​បែកក្បាល​ស្លាប់ គួរ​ឲ្យ​អនិច្ចា​ពន់ពេក ដែល​ហេតុការណ៍​ដ៏​ត​ត់​ស្លុត​នេះ កើតឡើង​នៅ​ថ្ងៃ​សៅរ៍​ ១៥​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

ដោយមាន​រថយន្ត​០១​គ្រឿង ម៉ាក​FUSO ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ​3D-9625 (​សណ្ដោង​រ៉ឺម៉ក​ពីក្រោយ ពាក់​ផ្លាកលេខ​ភ្នំពេញ​4-1780) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​) បាន​បើករថយន្ត​ពី​ត្បូង​មក​ជើង​(​ជ្រៃ​ធំ​-​ភ្នំពេញ​) ។​

លុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​ក្មេង​ឈ្មោះ គ​ន្ធា សុវណ្ណារ៉ា ភេទ​ប្រុស អាយុ ០៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ ក្លូត សុគន្ធា អាយុ ៣៧​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ឡេង ផាន់​ណា អាយុ ៣៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល បាន​រត់​ឆ្លងផ្លូវ​ពី​កើតមក​លិច ចូល​កង់​ក្រោយ​រថយន្ត​ខាងស្ដាំ បណ្ដាល​ឲ្យ​រថយន្ត​កិន​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​យក​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ។​

ចំណែក​សាកសព បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ។​

នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋានថា ករណីនេះ​បង្កឡើង​ដោយ​អាណាព្យាបាល​ក្មេង មានការ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×