Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថភាព​របស់​មន្ត្រី​រាជការ​តាមរយៈ​ការបណ្តុះបណ្តាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​

spot_img

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថ្លែង​ពី​សំខាន់​នៃ​ការ កសាង​សមត្ថភាព​របស់​មន្ត្រីរាជកា​រ​តាមរយៈ​ការបណ្តុះបណ្តាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ជាដើម ដែលជា កត្តា​គ​ន្លិះ និង​ជា​បុ​រេល​ក្ខ្ខ​ណ្ឌ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​

​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​អង្គា​រ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាតិ​អោយ​ឲ្យ​មន្ត្រី​ក្រមការ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល និង​ថ្នាក់ដឹកនាំ​កម្ម សិក្សា​ការី មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ចំនួន​៣០​នាក់​ដែល​ដឹកនាំ​ដោយ​លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​និង​ជា​នាយ​សាលា​ភូមិន្ទ​រដ្ឋបាល​ចូលជួប​សម្តែង ការគួរសម និង​ស្វែងយល់​អំពី​រចនាសម្ព័ន្ធ​ដឹកនាំ​នៅ​រដ្ឋសភាជាតិ​ដើម្បី​ទទួលបាន​នូវ​ចំណេះ ដឹង​ពី​ការដឹកនាំ​មុខងារ​រប​ស់​ស្ថាប័នរដ្ឋ​សភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មានប្រសាសន៍​បញ្ជាក់ជូន​កម្មសិក្សាការី​សាលា​ភូមិន្ទ​រដ្ឋបាល​អំពី​ដំណើរការ​របស់​ស្ថាប័ន​រដ្ឋសភា ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​សារៈ សំខាន់​នៃ​ការ កសាង​សមត្ថភាព​របស់​មន្ត្រីរាជកា​រ​តាមរយៈ​ការបណ្តុះបណ្តាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ជាដើម ដែលជា កត្តា​គ​ន្លិះ និង​ជា​បុ​រេល​ក្ខ្ខ​ណ្ឌ​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស ជាតិ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​លើកឡើង​ផងដែរ​អំពី​សន្តិភាព​ដោយបាន​បញ្ជាក់ថា កម្ពុជា មាន​សុខសន្តិភាព​ប្រហែល​ត្រឹម​រយៈពេល ១៩​ឆ្នាំ​ប៉ុណ្ណោះ​រហូតមក ដល់​បច្ចុប្បន្ននេះ​គឺ​បន្ទាប់ពី រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ ធ្វើអោយ​យើង​មានឱកាស​ក្នុង ការអភិវឌ្ឍន៍​ប្រទេសជាតិ​ដែល​យើង​កំពុង​ទទួលបាន​នូវ​សមិទ្ធផល​ជាច្រើន​ទាំង​នៅក្នុង​ទីក្រុង ទាំង​នៅតាម​ជនបទ​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​សង្កត់ធ្ងន់ និង​អោយ​ចងចាំ​ថា ការធ្វើអោយ មាន​សង្គ្រាម​គឺ​វា​ងាយស្រួល ប៉ុន្តែ​ការបញ្ចប់​សង្គ្រាម​គឺជា​ការលំបាក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×