Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ទុក​ម៉ូតូ​ចោល ឆ្ងាយ​ពី​ខ្លួន រួច​ទៅជៀ​ជ័រកៅស៊ូ ត្រូវ​ចោរលួច

spot_img

អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា ​ឃើញ​គេ​ប្រហែស​មិនបាន លួច​យក​ម៉ូតូ​មួយគ្រឿង​ខណៈ​ម្ចាស់​ទុកចោល​ឆ្ងាយ​ពី​ខ្លួន​រួច​ទៅជៀ​ជ័រកៅស៊ូ តែ​ត្រូវ​នគរបាល​ស្រុក​មេមត់​ក្របួច​ក​យក​អនុវត្តតាម​នីតិវិធី​ច្បាប់ ។​

​នៅ​ថ្ងៃទី ១៨ ឧសភា ២០១៩ វេលា​ម៉ោង ១១ និង ០០ នាទី នគរបាល​ជំនាញ​ផ្នែ​យុត្តិធម៌ នៃ​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ បាន​ចុះ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​ម៉ូតូ ០១ គ្រឿង នៅ​ចំណុច​ព្រៃ​ចំការកៅស៊ូ​ខាងជើង​ភូមិ​ចំការ​ថ្មី ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ យោងតាម​បណ្តឹង​ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ាត់ រ៉​ហាន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ក្នុងភូមិ​.​ឃុំ​ខាងលើ ។​

​ជនសង្ស័យ​លួច​ម៉ូតូ​ដែល​នគរបាល​យើង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប និង​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ មានឈ្មោះ ធា រ៉ា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជាតិខ្មែរ​ឥស្លាម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​រួច​នាំ​ខ្លួ​ទៅ​ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់​ផង​ដែលថា ៖ ករណី​លួច​ម៉ូតូ​នៅ​ចំណុច​ខាងលើ កើតហេតុ​ឡើង​នៅ​ម៉ោង ៤ និង ៣០ នាទី​ទៀបភ្លឺ ថ្ងៃទី ១៨ ឧសភា ២០១៩ ខណៈពេល​ម្ចាស់​ម៉ូតូ​ទុកចោល​រួច​ជៀ​ជ័រកៅស៊ូ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច​តែម្តង ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×