Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ខូច​លើផ្លូវ​ជាតិ​លេខ​៥១ បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ “​បើក​បុក​រថយន្ដ​ពីក្រោយ​”

spot_img

​កំពង់ស្ពឺ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​បើក​ម៉ូតូ​បុក​រថយន្ដ​ដែល​ខូច​នៅលើ​ផ្លូវជាតិ​លេខ​៥១ ស្ថិតនៅ​ត្រង់ចំណុច ភូមិ​ប៉ា​លហាល ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ កាលពី​ថ្ងៃ​សៅរ៍ ទី ១៨ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី ចន្លោះ​គីឡូម៉ែត្រ​(18-19) ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​នេះ មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B. 8528 បើកបរ ដោយ​ឈ្មោះ សុ​ត ធឿន ភេទ​ប្រុស អាយុ 44​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ក្រាំង​ខ្នុរ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ធ្វើដំណើរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ខាងលើ​បាន​ជិះ​ទៅបុក​ផ្នែក​ខាងក្រោយ​រថយន្ត ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3C.0210 ដែល​កំពុង​ឈប់​ជួសជុល (​រថយន្ត​ខូច​)​នៅលើ​ចិញ្ចើមផ្លូវ​ខាងលិច ក្នុងទិសដៅ​ស្រប​ទិស​គ្នា ដោយមាន​ដាក់​មែកឈើ កេះ​ឡាំង កង់​រថយន្ត ជា​សញ្ញា​ពី​ខាងក្រោយ​រថយន្ត ចម្ងាយ​២៥​ម៉ែត្រ ព្រមទាំង​មាន​បើកភ្លើង​ស៊ីញ៉ូ​សុំ​ផ្លូវ ដែលមាន​អ្នកបើកបរ​ឈ្មោះ អ៊ឹម អុន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ធុល ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ​។​

​តាម​ការបញ្ជាក់​ពី​ជំនាញ​ចរាចរណ៍​ឲ្យ​ដឹងថា មូលហេតុ​គឺ​អ្នកបើក​ម៉ូតូ​បាត់​ម្ចាស់ការ​មើលមិនឃើញ​សញ្ញា ដែល​ដាក់​នៅ​ពីក្រោយ​រថយន្ដ​គេច​ជ្រុល​ចង្កូត​ទៅបុក​គូថ​រថយន្ដ​តែម្ដង រថយន្ត​តាម​ការពិនិត្យ គឺ​បាន​ចត​នៅលើ​ថ្នល់​អែម​ចិញ្ចើមផ្លូវ​ដីក្រហម ​។

​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​និង​ម៉ូតូ សមត្ថកិច្ច​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

spot_img
×