Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២​នាក់ និង​វត្ថុតាង គ្រឿងញៀន ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​សៀមរាប ​៖ “​គ្រឿងញៀន បាន​បំផ្លាញ​ខ្លួន​អ្នក គ្រួសារ​អ្នក និង​អ្នក​ដ៏​ទៃ​! ការជួញដូរ​គ្រឿងញៀន​គឺជា​អំពើ​ខុសច្បាប់​…!” ជនសង្ស័យ ២​នាក់​ត្រូវ ធ្វើការ​ឃាត់ខ្លួន​ជាមួយ និ​ង​វត្ថុតាង គ្រឿងញៀន នៅ​ថ្ងៃទី​១៩ ​ខែឧសភា​ឆ្នាំ ២០១៩​នេះ ត្រូវបាននគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿងបញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ​។​

​អនុវត្តតាម​ការណែនាំរបស់​គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប ដែលមាន លោក ទៀ សីហា ជា​ប្រធាន ស្តីអំពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន នឹង ដោយមាន ការ​ក្រើនរំលឹក ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាល​ថ្ងៃទី​១៦​ខែ ឧសភា​ឆ្នាំ ២០១៩ វេលា​ម៉ោង ២១​និង​០០​នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ករណី រក្សាទុក ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន​នៅ​ចំណុច​មុខ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍​ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម និង​នៅ​បន្ទប់​ជួល​មួយ​កន្លេង​ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។​

​តាម​ការ​អោយដឹង ពី​លោក​វរសេនីយ៍ត្រី ចែម ចំណាន អធិការរង​ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ក្នុង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​ការណ៍​នេះ ក្រុមការងារ​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​០២​នាក់​ ៖

-ទី​១-​ឈ្មោះ ស្រឿ​ន វីរៈ ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្រែ​ណូយ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​សព្វថ្ងៃ​សនាក់នៅ​បន្ទប់​ជួល ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប (​រក្សាទុក ជួញដូរ​និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

​ទី​២-​ឈ្មោះ ដួង សំអឿន ហៅ​ម៉ាប់ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៤​មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប (​រក្សាទុក ជួញដូរ និង​ប្រើ​ប្រា ស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

​វត្ថុតាង​ដកហូត​

-​ម្សៅ​មេ​តំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​១២​កញ្ចប់ ស្មើនឹង​ទម្ងន់ ៧១២​ក្រាម​(​ទម្ងន់​សុទ្ធ​)

-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង

-​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន

-​ទូរស័ព្ទដៃ ចំនួន ០២​គ្រឿង​។

​ជនសង្ស័យ និង​វត្ថុតាង នៅ​ថ្ងៃទី​១៩​ខែ ឧសភា​ឆ្នាំ ២០១៩​នេះ ត្រូវបាន នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×