Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលបង្ក្រាបជនសង្ស័យម្នាក់​ ជួញដូរថ្នាំញៀនជាង ៣គីឡូក្រាម

spot_img

ភ្នំពេញ ៖ នគរបាលប្រឆាំងគ្រឿងញៀននៅថ្ងៃទី19 ខែឧសភា ឆ្នាំ2019 បានប្រកាសឲ្យដឹងថា ជនសង្ស័យ ម្នាក់ រួមជាមួយថ្នាំញៀន ជាង៣គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន និងដឹកនាំសម្របសម្រួសដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញារង បានស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម នៅចំណុចតាមផ្លូវលំ ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៤៥នាទី។

នគរបាលមន្ទីរគ្រឿងញៀន បានឲ្យ ដឹងថា ជនសង្ស័យឈ្មោះ ចើយ មុន្នី ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ ១៩៨៦ ។

រឹបអូសវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ICE) 3009,76ក្រាម ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដេីម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ កូឡាប

spot_img
×