Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ នៅ​ស្រុក​កោះកុង​

spot_img

​កោះកុង ​៖ ​ស្នងការ​នគរបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា​ ​នៅ​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង ០៩ និង ១៥ នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង បង្ករ​ដោ​យេ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំនុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១០១ – ១០២ ស្ថិតក្នុង​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង បណ្តាលអោយ​ស្លាប់ ១ នាក់ ភេទប្រុស ជនជាតិ​ចិន ។​

​រថយន្តសើ​ប ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-8704 បើកបរ​ឈ្មោះ ឆុង ឈី​ង ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិ ចិន​ហុងកុង កាន់​លិខិតឆ្លងដែន​លេខ KJ 0237658 ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​រួម​ដំណើរ​ឈ្មោះ សាលី ឈុ​ង ភេទ​ស្រី អាយុ ៥៥ ឆ្នាំ ជនជាតិ ថៃ ត្រូវជា​ភរិយា រងរបួស​ស្រាល ។

​ករណីនេះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ ប្រគល់​សាកសព ជូន​ភរិយា​សព យកទៅ​ភ្នំពេញ​រក្សាទុក​នៅ​ស្ថានទូត​ចិន ៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×