Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ ស្លាប់​ដោយសារ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​

spot_img

​ព្រះសីហនុ ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អាន​ទៅ​ដឹងថា នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៨​និង​១៤​នាទី មាន​ករណី​ជនបរទេស​ម្នាក់ ស្លាប់ នៅ​មន្ទីរពេទ្យ​ចំការចេក ស្ថិត​ត្រង់ចំណុច​០៨ ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ មានឈ្មោះ XIAO CHU ភេទ​ប្រុស សញ្ជាតិ​ចិន អាយុ ៣០​ឆ្នាំ (​មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​)​។​

​តាម​ការបំភ្លឺ​ពី​គ្រូពេទ្យ ដែល​នៅ​ប្រចាំការ​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ជនរងគ្រោះ​បានមក​ព្យាបាល​ជំងឺ​ត្រង់​ក្បាល​(​មូលហេតុ​ដោយសារ​គេ​វាយ​ត្រូវ​ត្រង់​ក្បាល​) រួច​ក៏​សម្រាក​នៅ​មន្ទីរពេទ្យ រហូតដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ជនរងគ្រោះ​មាន​អាការ​:​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនមក​បន្ទប់សង្គ្រោះបន្ទាន់ ហើយ​ប្រហែលជា​១​ម៉ោង​ក្រោយមក ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

ឆ្លងតាម​ការពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ ពី​សមត្ថកិច្ច​បច្ចេកទេស វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​ព្យាបាល​បាន​ឲ្យ​ដឹងថា សាក សព​ស្លាប់ ដោយសារ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​។​

​បច្ចុប្បន្ន​សាកសព​ជន​គ្រោះ ត្រូវបាន​ដឹក​ដោយ​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ចំការចេក ទៅ​រក្សាទុក​នៅ​ភ្នំពេញ តាមរយៈ​ក្រុមហ៊ុន OSBORN FUNERAL SERVICE ៕​ ​ដោយ ​៖​ ស្រី​នាង​

spot_img
×