Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ក្មេងៗ​លេង​ជំ​ពាម​កៅស៊ូ​បាញ់​ត្រូវ​ដំបូលផ្ទះ មនុស្ស​បួន​នាក់​បើកឆាក​កាប់​ចាក់​គ្នា ម្នាក់​ស្លាប់​ម្នាក់​របួសធ្ងន់ ឯ ៣​នាក់​ទៀត​ជាប់​ខ្នោះ​

spot_img

​ខេត្ត​ត្បូងឃ្មុំ ​៖ រឿង​តូច​មួយ តែ​ក្លាយជា​រឿង​ធំ រហូតដល់​កើតជា​អំពើ​ឃាតកម្ម ម្នាក់​ស្លាប់ និង​របួស​ម្នាក់ ចំណែក ៣​នាក់​ទៀត ​ដែលជា​ជនដៃដល់​ត្រូវ​ជាប់​ខ្នោះ​របស់​ប៉ូលីស​។ ពួកគេ​ទាំង ៥ នាក់​បាន​វាយតប់​គ្នា​ដោយ​ភាគី​ម្ខាង មាន​គ្នា​ពីរ​នាក់ ឯ​ម្ខាង​ទៀត​មាន​គ្នា​៣​នាក់ ដែល​ផ្ដើមចេញពីទំនាស់ ដោយក្មេងៗ​យក​ជំ​ពាម​កៅស៊ូ​បាញ់​លេង​ត្រូវចំ​ដំបូលផ្ទះ ធ្វើ​ឲ្យ​ចាស់ទុំ​ទាំង សងខា​ង ខឹង​កើតជា​កំហឹង និង​ឈានដល់​កាប់​ចាក់​គ្នា​នៅខាងមុខ​ផ្ទះ​។​

បន្ទាប់ពី​កើត​ទំនាស់​ហើយ ភាគី​ទាំងសងខាង​បាននាំគ្នា ទៅប្ដឹង​នៅផ្ទះ​លោក​មេភូមិ ដើម្បី​ឱ្យជួយ​ដោះស្រាយ ខណៈ​កំពុង​ដោះស្រាយ​នោះ ស្រាប់តែ​ភាគី​ទាំងសងខាង ផ្ទុះ​កំហឹង វាយតប់​គ្នា ហើយ​ភាគី​ម្ខាង​រត់​ទៅយក​កូនកាំបិត​ចិតបន្លែ ចាក់ទៅលើ​ភាគី​ម្ខាង​ទៀត បណ្ដាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ហើយ​បុរស​ម្នាក់ទៀត​រងរបួស​ស្ថិតក្នុង​ដំណាក់កាល​ព្យាបាល​។ ចំណែក​ជនដៃដល់​ប្រុស​ស្រី ៣ នាក់​រួមជាមួយ​វត្ថុតាង​កូនកាំបិត​មួយ ត្រូវ​នគរបាល​ចាប់ខ្លួន​វ៉ៃខ្នោះ​។​

ហេតុការណ៍​នេះ​កើតឡើង នៅត្រង់ចំណុច​ផ្ទះ​ឈ្មោះ សាក់ សាយ ស្ថិតនៅ​ភូមិ​ជី​មាន់​ជើង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូង ឃ្មុំ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩ នា​ព្រឹក​ម៉ោង​១០ និង​៣០​នាទី ។

​យោងតាម​របាយការណ៍​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលព​ញា​ក្រែក បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ ខែ ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១​ព្រឹក​ឈ្មោះ ងី​ន ងួន ឈ្មោះ​ឡឹ​ក រ៉ាវី និង​ឈ្មោះ ងី​ន ង​ន់ បាន​ឈ្លោះប្រ​កែក​ប្រវាយប្រតប់​គ្នា​ជាមួយ​ឈ្មោះ​ឈឿន សុ​ផានិត ឈ្មោះ​សិត សុធា​និង​ឈ្មោះ​ឡុង ផល្លាត នៅមុខ​ផ្ទះ​ឈ្មោះ​សាយ​នៅពេលនោះ​ឈ្មោះ​ងី​ន ងួន បាន​យក​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​ឈ្មោះ​ឈឿន សុ​ផានិត ត្រូវ​ចំពោះ​ខាងស្ដាំ​មួយកន្លែង និង​ឈ្មោះ​សុត ​សុធា ត្រូវចំ​ឆ្អឹងជំនីរ​ខាងឆ្វេង​មួយកន្លែង រងរបួស​ធ្ងន់ បន្ទាប់មក​បញ្ជូន​អ្នករងគ្រោះ​ទៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ប៉ុន្តែ​ដោយសារ របួស​ធ្ងន់ធ្ងរ​ពេក បាន​បណ្តាល​ឱ្យឈ្មោះ​ជឿន សុ​ផានិត ស្លាប់​។

​បន្ទាប់ពី​កើតហេតុ ដែលមាន​មនុស្ស​ស្លាប់ និង​របួស​រួចមក កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនដៃដល់ និង​បក្ខពួក ចំនួន ៣ នាក់​យកមកសួរចម្លើយ​អនុវត្ត​តាមច្បាប់​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×