Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនប្រធាន​ក្រុមហ៊ុន GCG ASIA ពីបទប៉ុនប៉ង​ឆបោក

spot_img

​ភ្នំពេញ​៖ សំណុំរឿង ក្រុមហ៊ុន GCG Asia Co., LTD ដែល​បាន​យកឈ្មោះ និង​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ ត្រូវបាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ នៅ​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩​នេះ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ YAW FOO HOE ជា​ប្រធាន​ក្រុមហ៊ុន GCG ASIA ដាក់ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន បន្ទាប់ពី​ព្រះរាជអាជ្ញារង​លោក តុ​ប ឈុន​ឡុង បាន​ចោទប្រកាន់​ពីបទ ប៉ុនប៉ង​ឆបោក តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និង​មាត្រា​៣៨១ នៃ​ក្រមព្រហ្មទណ្ឌ​។​

បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​នេះ ប្រធាន​ក្រុមហ៊ុន GCG ASIA ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​។ ទាល់តែ​យ៉ាងណា​ពុំបាន​បញ្ជាក់​ឈ្មោះ​និង​អត្តសញ្ញាណ​នៃ​ជនជាប់ចោទ​ទាំងពីរ​នាក់​នេះ​នៅឡើយ​ទេ​។​

​សូម​រំលឹកថា ប្រធាន​ក្រុមហ៊ុន​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​ប្រពន្ធ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ប៉ុន្តែ​បើតាម​សមត្ថកិច្ច​ក្រោយពី​សួរនាំ ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​ការចាប់ខ្លួន​ជាមួយ​ប្តី​នោះ ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ ដោយសារ​រក​មិនឃើញ​មាន​ការជាប់​ពាក់ព័ន្ធ នឹង​បទល្មើស​មួយ​នេះ​។​

​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងប្រាប់ ឲ្យ​ដឹងថា ក្រុមហ៊ុន GCG ASIA Co., LTD ជា​ក្រុមហ៊ុន​ឆបោក​លក្ខណៈ​អន្ដរជាតិ ហើយ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី បាន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​នេះ​រួចហើយ​។ ក្រោយ​កម្លាំង​នគរបាល​ជំនាញ ជួបប្រជុំ​ជាមួយ​មន្ដ្រី​ធនាគារជាតិ​បាន​រកឃើញថា ក្រុមហ៊ុន​មួយ​នេះ មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ធនាគារជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះឡើយ ហើយ​ពីមុន​ក្រុមហ៊ុន​នេះ ធ្លាប់​រកស៊ី​បោកប្រាស​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ជាដើម ហើយ​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ទាំងនោះ​ដឹង ហើយក៏​បាន​រត់​ចេញមក​បោះ​មូលដ្ឋាន​នៅ​កម្ពុជា​។ ពលរដ្ឋ​ខ្មែរ មិនទាន់​ចាញ់បោក​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ មាន​ភាគ​ច្រើនតែ​ជនជាតិ​ចិន ព្រោះ​ក្រុមហ៊ុន​នេះ​ដាក់លក់​តែ​នៅ ក្រៅប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ស្នាក់ការ​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD ដែល​បាន​យកឈ្មោះ និង​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ និង​មានប្រតិកម្ម​ភ្លាមៗ ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​នោះ ត្រូវបាន​សមត្ថកិច្ច មន្ត្រី​ធនាគារជាតិ និង​មន្ត្រី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ចុះទៅ​បិទ​ជា​បណ្ដោះអាសន្ន នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​។​

​ចំណែក​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​ក្រុមហ៊ុន GCG Asia ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ដែលមាន​ម្ចាស់​ភាគហ៊ុន និង​អភិបាល​ក្រុមហ៊ុន ជា​ជនជាតិខ្មែរ នឹងមាន​កម្មវត្ថុ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​អ​ចនទ្រ​ព្យ សំណង់ នាំចេញ​នាំចូល សណ្ឋាគារ សេវា​អប់រំ និង​ភោជនីយដ្ឋាន​។ ក្រុមហ៊ុន​នេះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម មិនមាន​ការពាក់ព័ន្ធ​ទៅនឹង​ករណី​យកឈ្មោះ និង​រូបភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុ​នា សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យកឈ្មោះ​ធនាគារជាតិ​នៃ​កម្ពុជា ទៅ​បង្ហោះ​ក្នង​គេហទំព័រ​របស់ខ្លួន​ឡើយ គឺ​បុគ្គល​បរទេស​ទេ ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន gcg asia ផ្សេង ដែល​មិនមែនជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×