Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ទំនើប​ពាក់​ស្លាក ខ​.​ម បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​នៅ​ផ្លូវជាតិ​លេខ​៤ ស្រុក​កំពង់​សិលា

spot_img

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ម៉ោង​១២:៣០​នាទី ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ មាន​រថយន្ត​ឡង់​គ្រី​ស័​រ​សេរី​ពាក់​ស្លាក​លេខ ខ .​ម ១​គ្រឿង បាន​បើក បុក​ម៉ូតូ​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១២៧-១២៨ នៅ​ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច ឲ្យ​ដឹងថា រថយន្ត​ម៉ាក LAND CRIUSER ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 2-5355 បើកបរ​ដោយ​ឈ្មោះ ស្រេង សុខលី ភេទ ប្រុស អាយុ ២៤​ឆ្នាំ មា​នទី​លំនៅដ្ឋាន នៅ​ភ្នំពេញ មាន​ទិសដៅ​ពី​ភ្នំពេញ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ម៉ូតូ ១​គ្រឿង ម៉ាក HONDA WAVE ពណ៌ ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ មាស សុខា ភេទ ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង បើកបរ​ឆ្លងកាត់​ផ្លូវ ពី​កើត ទៅ​លិច​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ ឈ្មោះ​មាស សុខា រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​ព្យាបាល នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់​សិលា​។

ចំណែក រថយន្ត និង ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ដើម្បី​រង់ចាំ​ដោះស្រាយ​បន្ត​៕ ដែន សីមា​

spot_img
×