Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងកប​ទេ​ដឹង នៅ​ចំណុច​ស្ពាន​ព្រែក​ក្តាម​ត្រើយខាងកើត មាន​ករណី​គ្រោះថ្នាក់​ចរាចរ បើក​ម៉ូតូ​បុក​បង្កាន់​ដៃ​ស្ពាន ធ្លាក់​ស្លាប់​ទៀតហើយ​

spot_img

​កណ្តាល​ ៖​ នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ខ្លួនឯង​បណ្ដាលអោយ ស្លាប់​ចំនួន ០១​នាក់​(​ប្រុស​) របួសធ្ងន់ ០២​នាក់​(​ប្រុស​) ខូចខាត​ម៉ូតូ ០១​គ្រឿង​ស្រាល ឧស្សាហ៍​បើក​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​ព្រែក​ក្តាម​បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​។ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​នៅ​ចំណុច​ស្ពាន​ព្រែក​ក្តាម ត្រើយ​ខាងកើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជនរងគ្រោះ​បើក​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​ហើយ​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​ចំនួន 2 ករណី​មកហើយ​នៅ​ចំណុច​ដដែល​តើ​មហាជន​បានលើកឡើង​ថា​ជា​ករណី​ជើងកប​ទេ​ដឹងបាន​ជាមាន​មនុស្ស​ស្លាប់​ផ្ទួ​ន‌ៗ បែបនេះ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតហេតុ​នៅ​ថ្ងៃអាទិត្យ ១​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែឧសភា​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦ និង​៣៥​នាទី ចំណុច​ដៃ​ស្ពាន​(​ពី​ភ្នំពេញ​ទៅ​កំពង់ចាម​) ភូមិ​ទួល​ងោក​ឃុំ​កំពង់​លួង​ស្រុក​ពញាឮ​ខេត្ត កណ្តាល​។​

​នគរបាល​ស្រុក​ពញាឮ​បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា ​នៅ​ថ្ងៃ​-​ខែ​-​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ​HONDA DREAM C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្ដាល 1Y-4849 បើកបរ​ដោយ​ឈ្មោះ ពុំទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ពាក់មួក​សុវត្ថិភាព (​រងរបួស​ធ្ងន់​)​។ មាន​អ្នករួមដំណើរ​ចំនួន ០២​នាក់ ១/​ឈ្មោះ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​ភេទ​ប្រុស​(​ស្លាប់​នៅ​កន្លែងកើតហេតុ​) ២/​ឈ្មោះ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ (​រងរបួស​ធ្ងន់​)​។ ដែល​បើកបរ​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ភ្នំពេញ​-​កំពង់ចាម​) លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​រះ​ជាមួយ​បង្កាន់ដៃស្ពាន​ខាងឆ្វេង​បណ្ដាលអោយ​អ្នកបើកបរ និង​អ្នករួមដំណើរ ខ្ទាត​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ០១​នាក់ និង​រងរបួស​ធ្ងន់​ចំនួន​០២​នាក់​។​

បច្ចុប្បន្ន​សាកសព​កំពុង​រងចាំ​ក្រុមគ្រួសា​រួ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​និង​អ្នករងរបួស បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ​។​

​ចំណែក​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំ​ពង់​លួង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×