Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក

spot_img

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​20​ ឧសភា​2019 នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក មានការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ដើម្បី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ និង​រាប់​បាត​ព្រះសង្ឃ​ចំនួន​207​អង្គ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វបុរស និង ប្រជាជន​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​ចូលរួម​ដោយ​គណ​:​អធិបតី និង​ប្រជាជន​ជាច្រើន នៅពេល​ព្រឹក​ក្នុង​បរិវេណ និង​នៅ​ជុំវិញ​មណ្ឌល​។​

២០​ឧសភា​ទិវា​ជាតិ​នៃ​ការចងចាំ​គឺជា​អ្វី ?

ថ្ងៃទី​២០ ឧសភា​នេះ​គឺជា «​ទិវា​ជាតិ​នៃ​ការចងចាំ​» ដែល​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)​។​

​គោល​បំ​ណ​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ​នេះ គឺ​បង្កើតឡើង​ដើម្បី​រំលឹក គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់ នៅក្នុង​របប​ប៉ុលពត​ដ៏​ឃោរឃៅ​។​

​គួររំលឹកថា ទិវា​ចងចាំ ២០ ឧសភា កន្លងទៅ​ត្រូវបាន​គេ​ហៅថា «​ទិវា​ចងកំហឹង​»​។ ទិវា​នេះ​ត្រូវបាន​សភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ឆ្នាំ​១៩៨៣ កំណត់​យក​ជា​ថ្ងៃ​ចងកំហឹង​ទៅ​និង​របប​ខ្មែរក្រហម​ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​។​

​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៧៣ គឺជា​ថ្ងៃកំណើត​សហករណ៍​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បាន ហើយ​បាន​បន្ត​សង្គ្រាម​រហូត​ឈានដល់​ការគ្រប់គ្រង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។​

«​ទិវា​ជាតិ​នៃ​ការចងចាំ​» ទើបនឹង​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​ថ្ងៃបុណ្យ​ជាតិ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ការកំណត់​យក​ថ្ងៃនេះ​ធ្វើជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ សម្រាប់​ជាការ​រំឭក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​១៩៧៩​។​

២០​ឧសភា​គឺជា​ថ្ងៃ​កាន់​មរណទុក្ខ ដែល​ប្រជាជន​កម្ពុជា​បាន​ចារឹក​ជាប់​ក្នុង​បេះដូង​មិនអាច​បំភ្លេចបាន​
​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​ទិវា​ជាតិ​នៃ​ការចងចាំ​ដោយមាន​និមន្ត​ព្រះសង្ឃ​ចំនួន​២០៧​អង្គ​បង្សុកូល​រាប់បាត្រ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស និង​ប្រជាជន ដែល​បាន​ស្លាប់បាត់​បង់ជីវិត ក្រោម​របប​ប្រល័យពូជសាសន៍ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ នា​ថ្ងៃទី​២០​ឧសភា ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនរូប និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​។​

​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​បាន​បានដាក់​កម្រងផ្កា និង​អុជ​ធូប ដោ​យស​ម្រួ​ម​កាយវាចា​ចិត្ត​នៅ​ចំពោះមុខ​ស្តូប​តម្កល់​អដ្ឋិធាតុ​ជនរងគ្រោះ​ប្រមាណ​៨.៩៨៥​នាក់ ដែល​ត្រូវបាន​គេ​គាស់​ចេញពី​រណ្តៅ​សព រួម​ចំនួន​៨៦​រណ្តៅ ដែល​ត្រូវ​ពួក​ឃាតករ​អាវខ្មៅ យកមក​សម្លាប់​នៅ​ជើងឯក​នេះ ដោយ​យក​ចេញពី​គុក​ទួលស្លែង​កណ្តាល​ក្រុងភ្នំពេញ ហើយក៏​សូម​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំង​ជិត​១​ម៉ឺន​នាក់​សូម​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ថ្វី​ត្បិត​ស្រមោល​អន្ធ​កាល​ដ៏​ខ្មៅ​ងងឹត​បាន​កន្លងផុតទៅ​ជាង​៣​ទសវត្សរ៍​ក៏ដោយចុះ តែ​ស្លាកស្នាម​នៃ​សោកនាដកម្ម​ប្រល័យពូជសាសន៍ នៅតែ​ដក់​ជាប់​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់ៗ​រូប និង​ហាក់ដូចជា​នៅ​ថ្មីៗ ស្រស់ៗ​នៅឡើយ​។ មហា​សោកនាដកម្ម និង​វិនាសកម្ម​ប្រល័យ​ពូជ​សាស៍​នៃ​របប​ដ៏​ព្រៃផ្សៃ​៣​ឆ្នាំ ៨​ខែ​និង​២០​ថ្ងៃ បានធ្វើ​ឲ្យ​ជីវិត​ជនស្លូតត្រង់ នៃ​ប្រជាជន​កម្ពុ​ជាជាង​៣​លាន​នាក់ ត្រូវបាន​គេ​កាប់សម្លាប់ និង​រាប់លាន​នាក់​ទៀត ត្រូវ​ព្រាត់ប្រាស់​បែកបាក់​គ្រួសារ ហើយក៏​ពុំមាន​គ្រួសារ​ខ្មែរ​ណា​ម្នាក់ ដែល​ដែល​មិន​បាត់បង់​សមាជិកគ្រួសារ​នោះទេ​។ ស្ត្រី​មេម៉ាយ ក្មេង​កំព្រា និង​ជនពិការ​ជាដើម មាននៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្រោម​ស្នាដៃ​តែមួយ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។ ថ្ងៃ​២០​ឧសភា ក៏​ជា​សារ​រំលឹក​ទៅដល់​កូន​ខ្មែរ​គ្រប់រូប ក៏​ដូច​មនុស្សជាតិ​លើ​សាកលលោក កុំ​ភ្លេច​នូវ​របប​ប្រល័យពូជសាសន៍​ដ៏​សាហាវឃោរឃៅ​និង​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៏ដូចជា រាជរដ្ឋាភិបាល គឺជា​ស្ថាបនិក​តែមួយគត់ ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍​នេះ កើតមាន​ជា​លើក​ទី​២ នៅលើ​ទឹកដី​អង្គរ​នៃ​យើង និង​រួមគ្នា​ថែរក្សា​សុខសន្តិភាព ដែល​រាជរដ្ឋាភិបាល​ខំប្រឹង រកបាន​ដោយ​លំបាក​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់​វង់ ក៏​ដូច​រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន នូវ​រាល់​ឧបាយកល​របស់​ពួក​អគតិ ដែលមាន​បំណង​នាំ​ប្រទេស​កម្ពុជា ឲ្យ​ទៅ​ធ្លាក់​ក្នុង​រណ្តៅ​មរណៈ​ជាថ្មី និង​បង្ក​អសន្តិសុខ ប៉ះពាល់​ស្ថិរភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ភាពសុខសាន្ត របស់​ប្រជាពលរដ្ឋ​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×