Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​រង​នគរបាលជាតិ​៖ ដាក់​ផែនការ​ដល់​កម្លាំង ប្រដាប់អាវុធ​ទាំង​បី​ប្រភេទត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ល្អ​បំផុត ចំពោះ​សុ​វត្ថិភាព​ក្នុង​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល​ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា​ខាងមុខ​នេះ និង​អាជ្ញាធរ​ពាក់ព័ន្ធ​

spot_img

​តាកែវ​ ៖ អគ្គស្នងការ​រង​នគរបាលជាតិ​បាន​ធ្វើ​ការប្រជុំ​ពិសេស ដាក់​ផែនការ​ការពារ​សន្តិសុខ ជាមួយ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់ ត្រូវ​តែ​ត្រៀម​លក្ខណៈ​សម្បតិ្តទុក​ជាមុន ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ និង​សុខ​សុ​វត្ថិភាព​ឲ្យបាន​ល្អ បំផុត​ជូន​ព្រះមហាក្សត្រ​របស់​យើង ក្នុង​ព្រះរាជ ពិធី​បុណ្យច្រត់ព្រះនង្គ័ល​ដែល​និង​ឈាន​មកដល់ នូវ​រយៈពេល ២​ថ្ងៃ​ខាង​មុខ​នេះ ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពា​រសុខ​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍​លើកឡើងថា នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ ច្រត់ព្រះនង្គ័ល​នេះ គឺ​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ​ដែរ ដូច្នេះ​ដើម្បីឲ្យ​ព្រះរាជ​ពិធី​នេះ ប្រព្រឹត្តទៅ​ដោយ​ភាពរលូន និង​សុ​វត្ថិភាព​បំផុត សូម​កងកម្លាំងប្រដាប់អាវុធ​របស់​យើង និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវតែ​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ ដើម្បី​ធានា​ថា​គ្មាន​បាតុភូត ឬ​រឿង​ណាមួយ​កើត​ទ្បើង ព្រោះ​ព្រះ ករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ព្រះអង្គ​នឹង​យាង​ទត​ព្រះរាជ​ពិធី​នេះ និង​តាម​ស្តង់​ពិ​ពរណ៍​ដែល​បាន​ដាក់​តាំង​ទាំងអស់ និង​ម្យ៉ាងទៀត​ដើម្បី​ធានា​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​

​ឯកឧត្តម​អគ្គនាយករង​ស្នងការ​នគ​បាល​ជាតិ បន្តទៀតថា កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ដែល​មាន​ឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី ច្រត់ព្រះនង្គ័ល​នេះ ត្រូវ​ស្លៀកពាក់ ពាក់​ស័ក្តិ ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ ដើម្បីឲ្យ​មើល​ទៅ​បាន​សមរម្យ និង​មាន​សណ្តាប់ធ្នាប់​ល្អ ថ្វាយ​ព្រះមហាក្សត្រ ក៏ដូចជាតាំង​បង្ហាញ​ដល់​ឥរ​ស្សជន​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​អញ្ជើញចូលរួម បានឃើញនៅក្នុង​ព្រះរាជ​ពិធី​នេះ ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស្នងការរង​នគរបាលជាតិ បញ្ជាក់​ជា​ថ្មី​ម្តងទៀត​នៅក្នុង​ឱកាស​ចុង​ក្រោយ​មុន​និង​បញ្ចប់​កិច្ចប្រជុំ​ថា កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំងក្លា​បំផុត ពិសេស​ប្រុង ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការការពារ​សន្តិសុខ សុវត្ថិភាព នៅក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ ព្រោះ​សម្រាប់ ខេត្តតាកែវ​របស់​យើង ពិតជា​មាន​មហា​កិតិ្ត​យស​ខ្លាំងណាស់ ដែល​បាន​រៀបចំ​នូវ​មហា​ព្រឹត្តិការណ៍ ព្រះរាជ​ពិធី​បុណ្យ​ច្រត ព្រះ​នង្គ័ល​ក្រោម​ការយាង​ចូលរួម​ពី​ព្រះរាជាធិបិតី​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះ​មហា ក្សត្រ នរោត្តម សីហ​មុនី ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខ​នេះ​ហើយ នៅ​ទីលាន​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ៕ តាកែវ​

spot_img
×