Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ព្រមាន​ថា​បើ​មាន​សង្គ្រាម​កើតឡើង អ៊ីរ៉ង​នឹង​ត្រូវ​ចប់​តែម្តង​

spot_img

​ប្រធានាធិបតី​អា​មេ​រិច​បានចេញ​សារ​ព្រមាន​ទៅកាន់​ប្រទេស​អ៊ីរ៉ង ដោយ​បញ្ជាក់​ថា អ៊ីរ៉ង​នឹង​ត្រូវ​ចប់​ប្រសិន​ជា​មាន​សង្គ្រាម​កើតឡើង​រវាង​ប្រទេស​ទាំង​ពីរ​មែន​។​

“​ប្រសិន​ជា​អ៊ីរ៉ង​ចង់​ប្រយុទ្ធ វា​នឹង​ក្លាយជា​ទី​បញ្ចប់​របស់​អ៊ីរ៉ង​តែម្តង​។ មិន​ត្រូវ​ធ្វើការ​គំរាម​អា​មេ​រិច​ម្តងទៀត​ឡើយ​”​។ នេះ​ជា​ការបញ្ជាក់​របស់លោក ត្រាំ នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់លោក​។​

​ការព្រមាន​របស់​លោក​ត្រាំ បាន​កើតឡើង ​ខណៈពេល​ស្ថានការណ៍​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ភាព​​ក្តៅ​ខ្លាំង​។​

​កាលពី​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ អា​មេ​រិច​បាន​បញ្ជូល​នាវា និង​យន្តហោះ​ចំបាំង​ជាច្រើន​គ្រឿង​បន្ថែម​ទៀត ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី​ដាក់​សម្ពាធ ក៏ដូចជា​ប្រុង​ជើង​ព្រួល​ទៅនឹង​ការគំរាមកំហែង​របស់​អ៊ីរ៉ង​។​

​ទោះយ៉ាងណា ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ លោក ត្រាំ​ហាក់​បន្ទន់​ជំហរ​របស់​លោក​ដោយ​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​នឹង​អ៊ីរ៉ង​នោះទេ​។​

​លោក​ដូណាល់ ត្រាំ​ បាន​ថ្លែងប្រាប់​ជំនួយការ​របស់​លោក​ថា លោក​មិន​ចង់​អោយ​អា​មេ​រិច​ដាក់​សម្ពាធ​លើ​​អ៊ីរ៉ង​ដើម្បី​បង្កើត​ជម្លោះ​នោះទេ​។​

​នៅពេល​សួរ​ដោយ​អ្នក​សារពត៌មាន​ថា តើ​អា​មេ​រិច​ចង់​មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង​ទេ លោក ត្រាំ​បាន​ឆ្លើយថា “​ខ្ញុំ​សង្ឃឹមថា​នឹង​មិន​មាន​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×