Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ Huawei ថា​មិន​ឱនក្បាល​ចំពោះ​ការដាក់​សម្ពាធ​របស់​អា​មេ​រិច​ជាដាច់ខាត​

spot_img

​ស្ថាបនិក​របស់​ក្រុមហ៊ុន​អេឡិចត្រូនិច​យក្ស Huawei គឺ​លោក Ren Zhengfei បាន​និយាយថា ​ក្រុមហ៊ុន​​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការដោះស្រាយ​ពី​សម្ពាធ​របស់​អា​មេ​រិច ហើយ​ខ្លួន​នឹង​ធ្វើការ​​កាត់បន្ថយ​ការ​ពឹងពាក់​លើ​គ្រឿង​របស់​អា​មេ​រិច ​។​

 ​ការប្រកាស​របស់​ស្ថាបនិក​រូបនោះ កើតឡើង​ក្រោយ​ពេល ប្រធានាធិបតី​អា​មេ​រិច​បាន​ប្រកាស​បិទ​ទីផ្សារ​​របស់​ក្រុមហ៊ុន Huawei នៅ​អា​មេ​រិច​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន និង​ដាក់​បញ្ជូល​ក្រុមហ៊ុន​ចូល​ក្នុង​បញ្ជី ដែល​ដាក់​កំហិត​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​មិន​ឲ្យ​លក់​អ្វីៗ​ឡើយ​ទៅអោយ​ក្រុមហ៊ុន​នោះ ក្រោយ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយនឹង​ទីក្រុង​ប៉េង​កាំ​ង​។​

​ប្រធាន​របស់ Huawei បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ជប៉ុន​នៅ​ថ្ងៃ​អាទិត្យ​ដូច្នេះ​ថា “​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​បញ្ហា​នេះ​”​។​

​លោក​បញ្ជាក់ថា Huawei នឹង​នៅតែ​បន្ត​អភិវឌ្ឍន៍​ធាតុ​ផ្សំ​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ការ​ពឹងពាក់​លើ​អ្នកផ្គត់ផ្គង់​បរទេស​។ Huawei គឺជា​ក្រុមហ៊ុន​ដែល​មាន​បច្ចេកវិទ្យា 5G ឈាន​មុខ​គេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែ​ពឹងផ្អែក​ទៅលើ​អ្នក​ផ្គត់ផ្គង់​បរទេស​។​

​ក្រុមហ៊ុន​បាន​ទិញ​វត្ថុ​ធាតុ​ផ្សំ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៦៧​ពាន់​លាន​ដុល្លា​ជា​រៀងរាល់ឆ្នាំ ដោយ​ក្នុង​នោះ​បាន​ចំណាយ ១១​ពាន់​លាន​ដុល្លា​ដើម្បី​ទិញ​វត្ថុ​ធាតុ​ផ្សំ​ពី​អ្នកផ្គត់ផ្គង់​អា​មេ​រិច​។ នេះ​បើ​តាម​ទិន្នន័យ​របស់​សារពត៌មាន​ជំនួញ Nikkei​។​

​សូមបញ្ជាក់​ថា ការបិទ​ខ្ទប់​ផលិតផល​របស់ Huawei នៅក្នុង​ទីផ្សា​រអា​មេ​រិច ដោយសារ​អា​មេ​រិច​សំដែង​ការព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ជាតិ​។ អា​មេ​រិច​ក៏​បាន​បញ្ចុះបញ្ចូល​ឲ្យ​សម្ព័ន្ធមិ​ត្ត​ឈប់​ប្រើប្រាស់​ផលិតផល Huawei ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×