Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្ត​សៀមរាប​ចេញ​ដីកា​កោះហៅ​លោក ផ្លុង​រ៉េត ចាងហ្វាង​កាសែត​កម្ពុជា​សុវណ្ណ​ភូមិ ចូល​បំភ្លឺ​បទ បរិហារ​កេរ និង​ញុះញង់ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

spot_img

​សៀមរាប ​៖ ​លោក ផ្លុង រ៉េត ជា ចាងហ្វាង កាសែត កម្ពុជា​សុវណ្ណ​ភូមិ ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប​ ចេញដី​កាកោះហៅ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​ការចុះផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​សង្កាត់​ជ្រាវ​។​

​យោងតាម​ដីកា​របស់​លោក​ សំរិទ្ធ​ សុខុន ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប កោះ​អញ្ជើញ​លោក​ ​ប្លង់ ​រ៉េត ឲ្យចូល​មកាន់​​អយ្យការ​អមសាលា​ដំបូង​ខេត្តសៀមរា​ប នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​ឆ្នាំ ២០១៩ វេលា​ម៉ោង ២ និង ៣០ នាទី​ពេល​រសៀល ដើម្បី​ចូល​មក​បំភ្លឺ​ពី​ដំណើរ​រឿង បរិហារ​កេរ និង​ញុះញង់ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្តនៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី ១២ ខែ​មីនា​ឆ្នាំ ២០១៩ ​។ បើ​តាម​លោក​សំរិទ្ធ​ សុខុន សម៉ីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​នេះ​ឲ្យទាន់​ពេលវេលា​និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មក​ជាមួយ​ផង​ប្រសិនបើ​មាន​។​

​សូមបញ្ជាក់​ថា​ យោងតាម​ការចេញផ្សាយ​ពី​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិ នា​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា​ ឆ្នាំ​២០១៩ លោក ផ្លុង ​រ៉េត អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុងសៀមរាប មុខរបរជាចាងហ្វាងកាសែតកម្ពុជា​សុវណ្ណ​ភូមិ ដែល​មាន​ទីស្នាក់ការ កណ្តាល ក្នុងភូមិជ្រាវ សង្កាត់​ជ្រាវ ក្រុងសៀមរាប មាន​គេហទំព័រ​ឈ្មោះ www.ksnews.info និង បណ្តាញសង្គមហ្វេ​សប៊ុក​ឈ្មោះ Ret Phlong ​។​

កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ម៉ោង​៨​ព្រឹក លោក ក្អោប រ៉​ន ចៅសង្កាត់ជ្រាវ បាន កោះអញ្ជើញលោក ផ្លុង រ៉េត ទៅ​សាលា​សង្កាត់​ជ្រាវ ដើម្បី​ដោះស្រាយ​បណ្តឹង ដែលលោក គង់ មង្គល ប្រធាន​សហគមន៍​ជ្រាវ បាន​ប្តឹង​ចោទថា ផ្សាយ​ព័ត៌មាន​មិន​ពិតបរិហាកេរ្តិ៍ និង បទ​ញុះញង់ បន្ទាប់​ពីលោក ផ្លុង រ៉េត បានឡាយ​ផ្សាយ​ព័ត៌មានរឿងឈូសឆាយដីព្រៃ​លិច​ទឹក លក់​ដី​ព្រៃ​លិចទឹក​កាយ​ដី​លក់​ថា ធ្វើ​បារាយណ៍ ហើយ​បឹង​ពារាំង​អស់​ព្រៃ អស់​សត្វ អស់​ត្រី មាន​ធម្មជាតិ មិនចេះ​ថែរក្សា តាម​បណ្តាញ​សង្គម​ឈ្មោះ Ret Phlong ​។​

ភាគី​ខាង​លោក ក្អោប រ៉​ន និង លោក គង់ មង្គល តម្រូវអោយ​លោក ផ្លុង រ៉េត ឡាយ​ផ្សាយ​ព័ត៌មានបកស្រាយ​ទទួល​ថា ខ្លួន​បាន​និយាយ​ខុស​ទាំង​ស្រុង ​។ តែ​ខាង​លោក ផ្លុង ​រ៉េត ចាងហ្វាងកាសែ​តកម្ពុជា​សុវណ្ណ​ភូមិ សុំអោយ​លោក គង់ មង្គល សរសេរ​លិខិត​បកស្រាយ​ដោយ​ខ្លូន​ឯង ប្រគល់ជូន​លោក នោះ​លោកនឹងចុះ​ផ្សាយ​អោយ តែ​ខាង​លោក គង់ មង្គល មិន​ព្រម​ហើយលោក ផ្លុង​ រ៉េត ក៏​បាន​បដិសេធ​ផងដែរ ក្នុងការ​បកស្រាយ​បំភ្លឺ​សា​រឡើង​វិញ​ជំនួស​លោក​គង់ មង្គល ព្រោះ​លោក សំអាងថា អ្វីៗ ដែល​លោក​បាន​ផ្សាយ​សុទ្ធតែ​ត្រឹមត្រូវ ហើយ​ជា​រឿង​ពិត ជាពិសេសពាក្យសម្តី​ទាំងឡាយ​ដែលលោក​បាន​និយាយ គឺ​គ្មាន​ពាក្យ​ណា​មួយ​ដែល​បាន​ញុះញង់ អោយ​នរណា​ម្នាក់​ប្រព្រឹត្ត​បទឧក្រិដ្ឋនោះទេ​។​

ការចរ​ចាមិនត្រូវគ្នាជា​ហេតុ​ធ្វើអោយ​លោក ក្អោប រ៉​ន ចៅសង្កាត់​ជ្រាវ ជា​អ្នកសម្របសម្រួលរវាងលោក គង់ មង្គល និង លោក ផ្លុង រ៉េត ខឹងច្រឡោតតោតតូងបិទសា​វនា​ការដើរ​ចេញពី​សាលាសង្កាត់ យ៉ាង លឿន ហើយ​បោះ​ពាក្យសម្តី​ថា អញនឹង​ប្តឹង​ឯង​ទៅ​តុលាការ​។​

​ដីកាកោះ​ពី​តំណាងអយ្យការសាលាដំបូង​ខេត្តសៀមរាប សុំណុំរឿង​ព្រហ្មទណ្ឌ លេខ ២៧២ ចុះ ថ្ងៃ ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ដែលចេញ ដោយ​លោកព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប អញ្ជើញ​ឈ្មោះ​ ប្លង់ រ៉េត អោយ​ចូល​ខ្លូន​បំភ្លឺ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២ និង ៣០​នាទី​រសៀល ត្រូវបាន​មន្ត្រី​ប៉ូលីស សង្កាត់​ជ្រាវ យកទៅ ប្រគល់ជូន​សាច់ញាតិ​របស់​លោក ផ្លុង រ៉េត អោយ ផ្តិត មេដៃ​ទទួល​ជំនួស​។​

​រហូតមកដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោក ផ្លុង រ៉េត ចាងហ្វាង​កាសែត​កម្ពុជា​សុវណ្ណ​ភូមិ មិនទាន់​សម្រេច​ចិត្ត​នៅឡើយ​ថា គួរចូល​ទៅ​បំភ្លឺ ឬ​មិនទៅ​នោះ​ទេ ព្រោះ​ដីកាកោះមិនមែនជាឈ្មោះរបស់​លោក​ទេ​ ។ លោក ផ្លុង​ រ៉េត បារម្ភ​ថា ក្រែង​តុលាការ​កោះ​ហៅ​អ្នកផ្សេង ហើយ​លោក​ទៅ​ចូលខ្លួន​ជំនួស វា​ខុស​ទៅ​នឹង​នីតិវិធី ​។​

​សូម​បញ្ជាក់​បន្ថែមថាកាសែតកម្ពុជាសុវណ្ណភូមិបានចុះផ្សាយថា ៖ ទាំង​លោក គង់ មង្គល ទាំង​លោក ក្អោប រ៉​ន សុទ្ធតែជា​បុគ្គល​បំផ្លាញ​ជាតិដូចជាលក់​ព្រៃ​លិច​ទឹក​តំបន់​បី អោយ​ឈ្មួញ​ឈូសឆាយ​ព្រៃ​លិច​ទឹក កាយ​ដី​លក់​រាប់រយហិកតា យក​លេស​ថា ធ្វើបារាយណ៍​អោយ​សម្តេច​សង្ឃ អោយគេលួច​ឆក់​ត្រី​ក្នុងបឹងពារាំង រៀប​គម្រោងសម្លាប់អ្នកកាសែត​ជា​ដើម ហើយនៅមានរឿងរ៉ាវ​អាស្រូវជាច្រើន​ទៀត ដែលបណ្តាល​អោយប្រជាពលរដ្ឋ នៅ​សង្កាត់​ជ្រាវ មានការខឹងសម្បា​រមិនគាំទ្រ ហើយ​បាន​បោះឆ្នោត​ទម្លាក់​ចៅសង្កាត់​រូប​នេះ​កាលពី​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​មុន៕​ ដោយ​៖​កូឡាប​

spot_img
×