Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ និង​អ្នកគ្រប់គ្រង អាគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​កូរ៉េខាងត្បូង ត្រូវ​ចាប់ខ្លួន​ពីបទ​ឃាតកម្ម ក្រោយពេល​មនុស្ស​ស្លាប់​ជិត ៣០​នាក់​

spot_img

ម្ចាស់ និង​អ្នកគ្រប់គ្រង​អាគារ​មួយ​ខ្នង​នៅ​កូរ៉េខាងត្បូង ដែល​ត្រូវ​ភ្លើង​ឆាបឆេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​ភ្លើង​ចំនួន ២៩​នាក់ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​ឃាតកម្ម​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ប៉ូលីស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​កាល​ពីស​ប្តា​ហ៏​មុន ភ្លើង​បាន​លេប​ត្របាក់​អាគារ​កំពស់ ៨​ជាន់​នៅក្នុង​ទីក្រុង Jecheon ភាគ​ខាងជើង​ខេត្ត North Chungcheong ដែល​អគ្គិភ័យ​នេះ​គឺជា​ហេតុ​ការ​ណ៏​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ម្ចាស់​អាគារ ដែល​ត្រូវបាន​គេ​ស្គាល់​ត្រឹម​ត្រកូល​ថា Lee ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ស្តងដា​សុវត្ថិភាព​អគ្គិភ័យ និង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ដោយ​ធ្វេសប្រហែស​។ ចំនែក​អ្នកគ្រប់គ្រង​វិញ ដែល​គេ​ស្គាល់​ថា​ឈ្មោះ Kim ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ដោយ​អ​ចេតនា​។​

​ប៉ូលីស​កូរ៉េខាងត្បូង​កំពុង​ស្វែងរក​ដីការ​ចាប់ខ្លួន​ប​ន្ថែ​ម​ទៀត​ដើម្បី​បន្ថែម​រយៈពេល​នៃ​ការឃុំខ្លួន​របស់​អ្នក​ទាំងពីរ​នាក់​នោះ​៕​

spot_img
×