Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ស្លាប់ និង​ឪពុក​រងរបួស​ធ្ងន់ ដោយសារ ត្រូវ​ម៉ូតូ​បុក​

spot_img

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នៅ​យប់​ថ្ងៃទី ១៩​ឧសភា​២០១៩ វេលា​ម៉ោង ២៤និង១០ នាទី​អធ្រាត នៅ​ចន្លោះ គីឡូម៉ែត្រ​លេខ ៤១ – ៤២ ស្ថិត​នៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​កណ្ដោល ស្រុក​បុ​ទុម​សាគរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង បង្ករ​ដោយម៉ូតូបុក​អ្នក​ថ្មើរជើង បណ្តាលអោយ​ស្លាប់ ១ នាក់ និងរងរបួស​ធ្ងន់ ២ នាក់ ។​

​បង្កឡើង​ដោយ​ម៉ូតូ អិច​សេន​ទ័រ ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សុខ បូ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រលាន ឃុំ​កណ្តោល ស្រុក​បុ​ទុម​សាគរ បាន​បើក​បុក​ឪពុក​កូន ២ នាក់ បណ្តាលឲ្យ​ស្លាប់​កូន និង​ឪពុក​រង​បួស​ធ្ងន់ ជនរងគ្រោះ​ឈ្មោះ រស្មី ចិ​ត្រា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​. ឃុំ​ថ្ម ​ស ស្រុក​បុ​ទុម​សាគរ បណ្តាលឲ្យ​រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ឯ​កូន​ឈ្មោះ រស្មី ភារម្យ ភេទ​ប្រុស អាយុ ៥ ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែងកើតហេតុ រី​ឯ​ជន​បង្កក៏​រងរបួស​ធ្ងន់​ដូចគ្នា ។ មូលហេតុ បើកបរ​មិន​ប្រុងប្រយ័ត្ន និង​ប្រើប្រាស់​ល្បឿន​ហួសកំណត់ ។​

​បច្ចុប្បន្ន ករណីនេះ កម្លាំង​សមត្ថកិច្ច​យើង កំពុង​ធ្វើ​ការដោះស្រាយ ៕​ ដោយ ​៖​ កូឡាប​

spot_img
×